Connect with us

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន៖ ក្មេងប្រុស២នាក់ ជាបងប្អូនបង្កើត ត្រូវរន្ទះបាញ់ស្លាប់​ពេលកំពុងបេះផ្លែព្រីង

បានផុស

នៅ

ខេត្តបាត់ដំបង ៖ ក្មេងប្រុស ២នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសដល់សន្លប់ ខណ:ដែលពួកគេកំពុង​ឡើងបេះផ្លែព្រីង និងឃ្វាលគោ ពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង៣៥នាទី នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយមានករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់ និងផ្គររន្ទះយ៉ាងខ្លាំង។

ភ្លាមនោះ រន្ទះក៏បានបាញ់ទៅលើក្មេងប្រុស២នាក់ បណ្តាលឱ្យស្លាប់ និងរងរបួសក្មេងស្រី ០១នាក់។ តាមរបាយការណ៍​បានបញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់ រួមមានទី ÷ ១. ឈ្មោះ និត ប្រុសនុត ភេទប្រុស អាយុ០៨ ឆ្នាំ រស់នៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ទី២. ឈ្មោះ និត ប្រុសនុន ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាបងប្អូនបង្កើត និង ៣. ឈ្មោះ វុធ ធារា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិ ថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី  ត្រូវបានរន្ទះបាញ់បណ្តាល​ឱ្យសន្លប់ ខណៈដែល​កំពុង​ដេញគោចូលក្រោលពេលមេឃកំពុងភ្លៀងខ្លាំង និងបានដឹងខ្លួនក្រោយពេលដែលបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​បង្អែក​ស្រុកមោងឫស្សី ។

អាជ្ញាធរ បានស្នើដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាពិសេសនៅពេលមានភ្លៀងធ្លាក់ ព្រោះគ្រោះថ្នាក់អាចកើត​ឡើងជាយ​ថាហេតុ ដោយគ្រោះធម្មជាតិ៕

អត្ថបទ ÷ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម