ព័ត៌មានជាតិ
សម្តេចម៉ែន សំអន៖ បង្កើនចំណេះវិជ្ជា បង្កើនសមត្ថភាព ជាការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបង្កើនចំណេះវិជ្ជាបង្កើនសមត្ថភាព ពិតជាបានរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេច ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត ២ ជំនាន់ទី ២ នៅវិមាន ៧មករា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ។

សម្តេចបានមានប្រសាសន៍ថា ការអប់រំនយោបាយដល់មន្ត្រី និងយុវជនគណបក្ស គឺជាផ្នែកមួយនៃការងារសតិអារម្មណ៍របស់គណបក្ស ដែលមានគោលដៅបម្រើឲ្យសំណូមពរនៃការពង្រឹងជួរមន្ត្រីគណបក្ស ពិសេស មន្ត្រីបន្តវេនឲ្យមានការយល់ដឹង មានការត្រិះរិះពិចារណាឲ្យបានត្រឹមត្រូវ និងមានការឯកភាពគ្នាខាងទស្សនៈ សតិអារម្មណ៍ គោលជំហរ និងសកម្មភាពក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចផ្សេងៗរបស់គណបក្ស ។

សម្តេចបានបន្តទៀតថា ការបង្កើតចំណេះ នៅតែជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដែលទាមទារឲ្យមានការរៀនសូត្រជាប់ជាប្រចាំ និងតាមគ្រប់រូបភាព ដើម្បីបង្កើនសមត្ថភាពឥតឈប់ឈរ លើគ្រប់ផ្នែក ក្នុងនោះក៏ត្រូវយកចិត្តទុក្ខដាក់ដល់ការៀនសូត្រពីក្នុងចលនាមហាជន ដែលជាថ្នាលមួយដ៏មានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាលបមន្ត្រីគណបក្ស ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចសង្ឃឹមយ៉ាងម៉ុតមាំថា សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលក្នុងកម្រិត ២ ជំនាន់ទី ២ នេះ នឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ការយល់ដឹងរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែក ក្នុងការពង្រឹង ពង្រីកប្រៀបខ្លាំង ប្រៀបឈ្នះរបស់គណបក្ស ព្រមទាំងធានាបាននូវភាពជាអ្នកបន្តវេនរបស់មន្ត្រីគណបក្ស៕
អត្ថបទ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ