Connect with us

ព័ត៌មានជាតិ

មាន​ដឹង​ទេថាជន​ជាតិភាគ​តិច​មាន​ប៉ុន្មាន​អំបូរ និង​រស់​នៅ​ខេត្តណា​ខ្លះ​នៃ​ប្រទេស​កម្ពុជា?​

បានផុស

នៅ

​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ មាន​ជនជាតិដើម​ភាគតិច​ចំនួន​២៤​អំបូរ​ ដែល​រស់នៅ​ពីមុន​ប្រកប​របរ​ធ្វើស្រែ​វិលជុំ​បែប​បុរាណ តែ​ឥឡូវ​បានប្រែក្លាយ​ធ្វើ​កសិកម្ម​មួយកន្លែង រួមទាំង​ការរស់នៅ ស្លៀកពាក់​ដូចជា​អ្នកស្រុក​កណ្តាល​ដែរ ព្រមទាំង​ធ្វើការ​ដោះដូរ​ទំនិញ ដោយ​ប្រើប្រាស់​ការចាយវាយ​ប្រាក់រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​សៀវភៅ​គោលនយោបាយ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ជន​ជាតិ​ភាគតិច​បច្ចុប្បន្ន​ នៅ​លើ​ពិភពលោក​មាន​ចំនួន​ប្រមាណ​ជាង​៣៧០​លាន​នាក់​ ដែល​រស់នៅ​ជាង​៧០​ប្រទេស​។​ ចំណែក​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ​ មាន​ជនជាតិដើម​ភាគតិច​រស់នៅក្នុង​១៥​ខេត្ត​ក្រុង​ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ កោះកុង កំពង់ចាម សៀមរាប បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ និង​មាន​២៤​អំបូរ​ជនជាតិភាគតិច​ផ្សេងៗ​គ្នា​ដូចជា គួ​យ ព្នង ទំពួន ច្រាយ កាចក់ គ្រឹ​ង ព្រៅ កា​វែ​ត លុន ស្នៀង ក្រោល មិ​ល សួយ ព័រ ខោ​ញ ជង ស្អូច ថ្មូ​ន ខិ រ​អង ស្ពុង ល្អឺ​ន រដែ និង​សំរែ៕

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖​ មាន​ដឹងទេ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មាន​ទុរេន​លាក់ខ្លួន ដែល​មាន​រសជាតិ​ឆ្ងាញ់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម