ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន លើកទឹកចិត្តឲ្យសមាជិកបក្សប្រជាជនបន្តរក្សាយកប្រៀបឈ្នះការបោះឆ្នោតខាងមុន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្តដល់សមាជិក-សមាជិកាទាំងអស់បន្តចូលរួមធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោត នៅពេលខាងមុន និងសម្រាប់អាណត្តិបន្តបន្ទាប់ទៀត។

សម្ដេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសប្រកាសបើកពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
បើតាមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានឲ្យដឹងថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៅពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បីធ្វើបច្ចុប្បន្នភាព។ លើសពីនេះ គឺការចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេសនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ គ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន ព្រមទាំងអង្គការចាត់តាំងគណបក្សនានា ដែលបានរួមចំណែកដ៏មានសារៈសំខាន់ក្នុងការរក្សាប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាលើការបោះឆ្នោតនាពេលកន្លងមក។
សម្ដេចកិត្តិសង្គបណ្ឌិត បានគូសបញ្ជាក់ថា ស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផលដែលចាប់តាំងពីឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់អំណាចពេញដៃទាំងស្រុងក្នុងការដឹកនាំប្រទេស ចាត់ចែងកិច្ចការផ្ទៃក្នុង ក៏ដូចជាការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
សូមជម្រាបថា ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន៣ ដែលនឹងផ្តល់ជាបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៅលើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ