ព័ត៌មានជាតិ
មិនធ្លាប់មាន អគាររដ្ឋដំបូងគេមានកម្ពស់ ៣៥ ជាន់ លើផ្លូវព្រះនរោត្តម បានបញ្ចប់ការសាងសង់ទាំងស្រុង
អគាររដ្ឋបាលដ៏ខ្ពស់សន្លឹមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ លើមហាវិថីព្រះនរោត្ដម បានបញ្ចប់ការសាងសង់ទាំងស្រុង បានក្លាយជាអគាររដ្ឋខ្ពស់បំផុតមិនធ្លាប់មាន។
អគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលនេះ មានកម្ពស់ ១២២ ម៉ែត្រ មាន ៣៥ ជាន់ បានបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។
អគារនេះត្រូវបានប្រើប្រាស់ដោយមន្រ្តីគយ និងរដ្ឋាករ និងក៏មានស្ថាប័នរដ្ឋមួយចំនួន ប្រើប្រាស់អគារនេះក្នុងការបំពេញការងារដល់ប្រជាពលរដ្ឋ។
កម្ពុជាថ្មីនៅមិនទាន់អាចស្វែងរកព័ត៌មានបន្ថែម ជុំវិញដំណើរការសាងសង់អគាររដ្ឋបាលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាការ រួមទាំងតម្លៃក្នុងការសាងសង់។ កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានជូនដំណឹងពីតម្រូវការចាំបាច់ក្នុងការសាងសង់អគាររដ្ឋបាលគយនិងរដ្ឋាករថ្មីលើទីតាំងចាស់ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ ក្នុងការសាងសង់អគារក្រសួងរួមទាំងស្ថាប័នជាតិមួយចំនួនទៀត ដើម្បីសម្រួលការបំពេញការងាររបស់មន្រ្តីជូនដល់ប្រជាពលរដ្ឋ។ អាគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូនស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ទើបដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីបើកការដ្ឋានសាងសង់ពាក់កណ្តាលឆ្នាំ២០១៩។ ចំណែកអគារក្រសួងដែនដី នគរោបនីយកម្មនិងសំណង់នៅលើផ្លូវជាសុផារ៉ា ក៏ស្ទើររួចរាល់ទាំងស្រុង អាចបញ្ចប់នៅដើមឆ្នាំ២០២១ នេះ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់