ព័ត៌មានជាតិ
ទិដ្ឋភាពការដង្ហែព្រះអគ្គិជ័យកីឡា ចូលដល់ខេត្តបាត់ដំបង កាលពីព្រឹកមិញ
កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ ព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បានដង្ហែចូលដល់ខេត្តបាត់ដំបងហើយ ដោយមានវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមកីឡាជិះកង់យ៉ាងច្រើន ចូលរួម។

នៅក្នុងពិធីនោះដែរ គេសង្កេតឃើញថា នៅតាមដងផ្លូវមានប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុ-សិស្សយ៉ាងច្រើនកុះករឈរកាន់ទង់ជាតិនៅសងខាងផ្លូវ រង់ចាំទទួលស្វាគមន៍ដល់ក្បួនដង្ហែយ៉ាងរីករាយជាទីបំផុត។

នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ គឺព្រះអគ្គិជ័យកីឡា បានដង្ហែចូលដល់មុខរូបសំណាកលោកតាដំបងគ្រញូង ដោយបានរៀបចំធ្វើកិច្ច រួចក៏បានដង្ហែចូលតាមផ្លូវលេខ ១ និងផ្លូវលេខ ៣ ក្នុងក្រុងបាត់ដំបង ដោយមានមន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមដង្ហែរាប់ពាន់នាក់ ដើម្បីយកព្រះអគ្គិជ័យកីឡា ទៅតម្កល់ទុកនៅក្នុងទីអារាម វត្តពោធិវាល ក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង តាមប្រពៃណីព្រះពុទ្ធសាសនា។

សូមជម្រាបថា តាមគម្រោង ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែចេញពីក្រុងបាត់ដំបង ឆ្លងកាត់ស្រុកថ្មគោល ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?