ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានភាពចាស់ទុំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដែលធ្វើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥,០០០នាក់ របស់គណៈកម្មាធិការ គណបក្សសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងបានគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូន ក្មួយៗទាំងអស់ ដែលបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
លោក ឃួង ស្រេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងលើកទឹកចិត្តអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ សំដៅបង្កើនការងារក្នុង និងក្រៅប្រទេសរបស់យុវជនយើង និងបានដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺបានខិតខំដោះស្រាយប្រាក់ឈ្នួលអប្បបរមា របស់កម្មករតាមរោងចក្រកាត់ដេរ និងវាយនភណ្ឌពី ១៩៤ដុល្លារនៅឆ្នាំ ២០២២ មក ២០០ដុល្លារក្នុង ១ខែ នៅឆ្នាំ ២០២៣ និងបើកពីរដងក្នុង ១ ខែ។ ទន្ទឹមនោះបានខិតខំជំរុញការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតចូលដល់ផ្ទះជួលដែលបង ប្អូនកម្មករ-កម្មការិនីស្នាក់នៅទៀតផង។
លោកបន្តទៀតថា ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ប្រាក់ឈ្នួលអប្បបរមាត្រូវបានរក្សា និងដំឡើងជូនបងប្អូនកម្មករ-និយោជិតជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាត្រូវបានដំឡើងដល់ ២០០ដុល្លារ និងត្រូវបើកជូនកម្មករ-និយោជិតចំនួន ២ដងក្នុងមួយខែ។ កម្មករ-និយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាលកូន។
ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនក្នុងម្នាក់ថវិកា ៤០ម៉ឺនរៀល,កូនពីរនាក់ថវិកា ៨០ម៉ឺនរៀល,និងកូន ៣នាក់ថវិកា ១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកា បន្ថែមចំនួន ៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។ និយោជកបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាព ១០០ភាគរយជំនួសកម្មករនិយោជិត។
លោកបន្តថា ក្នុងដំណើរឆ្ពោះទៅដណ្ដើមជ័យជម្នះឲ្យខាងតែបាន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៃរដ្ឋសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន គោលដៅជាយុទ្ធសាស្ត្រ ៥ ទី១-ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គម ជាតិឱ្យបានគង់វង្សស្ថិតស្ថេរ ។ ២-កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ។
៣-កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានា ការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។ ៤-ខិតខំបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឱ្យអស់នៅឆ្នាំ២០២៥។ ៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ទាំងអស់គ្នា ហើយក៏បានអំពាវនាវឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចំរើនរុងរឿងបន្ថែមទៀត។
លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារ កសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅ ២០២៣នេះ ឲ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥០០០នាក់នេះផងដែរ ដោយក្នុងក្នុងម្នាក់ៗទទួលថវិកា ២ម៉ឺនរៀល និងក្នុងចំនួននេះ សម្រាប់អ្នកមានផ្ទៃពោះប្រមាណជាង ២៥០នាក់ ទទួលបានក្នុងម្នាក់ចំនួន ៤០ម៉ឺនរៀលបន្ថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់