ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាអនុវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស
លោក គោស៊ុំ សារឿត ជាប្រធានកិត្តិយស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាអនុវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍនាថ្ងៃអនាគត។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិជូនសិស្សានុ-សិស្សជ័យលាភីឆ្នាំសិក្សា ២០២១-២០២២ ព្រមទាំងផ្ដល់ប័ណ្ណសរសើរជូនសិស្សានុសិស្សរៀនពូកែ និងគ្រូបង្រៀនឆ្នើម កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប។

ពិធីនេះដែរ ក៏មានការចូលរួមពីលោក សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ និងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ និងលោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សានុ-សិស្ស និងសិស្សានុសិស្សប្រមាណ ១,៥០០នាក់។

នៅក្នុងពិធីនេះលោក គោស៊ុំ សារឿត បានអបអរសាទរ និងសម្ដែងនូវការសរសើរដោយស្មោះចំពោះក្មួយៗសិស្សានុ-សិស្សជ័យលាភី សិស្សរៀនពូកែ និងគ្រូបង្រៀនឆ្នើមទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀន និងរៀនសូត្ររហូតទទួលបានលទ្ធផលនាពេលនេះ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រចតុកោណ ហើយបានប្រែក្លាយប្រទេសកម្ពុជាឲ្យរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ មានការគោរពសិទ្ធិមនុស្សស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ មានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយមានសេចក្តីសុខ មានជីវភាពធូរធារ និងរីកចម្រើនជារៀងរាល់ថ្ងៃ។

លោកបន្តទៀតថា ទន្ទឹមនឹងនាំសុខសន្តិភាព និងស្ថេរភាពសង្គមជូនប្រជាពលរដ្ឋ និងប្រទេសជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទាំងអស់ ដោយរៀបចំយុទ្ធសាស្ត្របង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអប់រំជាអនុវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍនាថ្ងៃអនាគត ចក្ខុវិស័យវែងឆ្ងាយខាងលើរបស់រាជរដ្ឋាភិបាល បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នៅក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោក គោស៊ុំ សារឿត ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន នាំឲ្យសាលាអន្តរជាតិភ្យូឆឺរប្រាយមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងព្រះរាចណាចក្រកម្ពុជា ជាពិសេសក្រុងសៀមរាប ខេត្តសៀមរាប និងទទួលបានជោគជ័យនាពេលនេះ។
ចំណែកលោក សៀន សុវណ្ណា បានលើកឡើងថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យវិស័យអប់រំឯកជ នចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យសិក្សា ដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
នៅឆ្នាំសិក្សា ២០២១-២០២២ សាលាអន្តរជាតិភ្យូឆឺរប្រាយ ទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ ១ ផ្នែកគណិតវិទ្យាថ្នាក់ទី ១២ ចំនួន ១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ ១ គណិតវិទ្យា MOSC ថ្នាក់ទី ១០ ចំនួន ១នាក់ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាប ចំណាត់ថ្នាក់លេខ ២ ផ្នែកគណិតវិទ្យាថ្នាក់ទី ១២ ចំនួន ១នាក់។ ដោយឡែក នៅឆ្នាំសិក្សា ២០២១-២០២២ សាលាអន្តរជាតិភ្យូឆឺរប្រាយ ទទួលបានទង់ជ័យលាភីវិទ្យាល័យសិស្សពូកែពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោកបានបន្តថា សាលាអន្តរជាតិភ្យូឆឺរប្រាយ មានការទទួលស្គាល់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងមានដៃគូសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាអន្តរជាតិចំនួន ៨៤ នៅប្រទេសសឹង្ហបូរី ថៃ ឡាវ និងវៀតណាម ព្រមទាំងមានដៃគូសហប្រតិបត្តិការជាមួយអង្គការជាតិ និងអន្តរជាតិ និងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានសិស្សានុ-សិស្ស ចុះឈ្មោះចូលរៀនមានចំនួនកើនឡើងជាលំដាប់រៀងរាល់ឆ្នាំសិក្សា ចំពោះសិស្សានុសិស្សថ្នាក់ទី ៧ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ជាប់ ១០០% រៀងរាល់ឆ្នាំសិក្សាផងដែរ។
ជាមួយនេះដែរ លោក គោស៊ុំ សារឿត ក៏បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូមានស្នាដៃឆ្នើមទាំងអស់ ត្រូវខិតខំបង្រៀនបន្ថែមទៀត ដើម្បីទទួលបានជ័យលាភីជាបន្តបន្ទាប់ទៀត និងលើកកម្ពស់គុណភាពបង្រៀនកម្រិតស្តង់ដារជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពសិក្សាកម្រិតស្តង់ដារជាតិ និងអន្តរជាតិដល់សិស្សានុ-សិស្ស នៃសាលាអន្តរជាតិភ្យូឆឺរប្រាយ។ លោកក៏បានផ្តាំផ្ញើដល់សិស្សានុ-សិស្សជ័យលាភីទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជ័យលាភីជាបន្តបន្ទាប់ ហើយត្រូវបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងអស់គ្នា សំដៅអភិវឌ្ឍជីវិតខ្លួនឯង អភិវឌ្ឍសង្គមគ្រួសារ រួមចំណែកអភិវឌ្ឍសហគម និងសង្គមជាតិផងដែរ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ