ព័ត៌មានជាតិ
រដ្ឋបាលជលផលខេត្តស្ទឹងត្រែង ប្រកាសរដូវបិទនេសាទ
ក្នុងឱកាសផ្សព្វផ្សាយច្បាប់ជលផលឆ្នាំ២០២៣-នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តស្ទឹងត្រែង ថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលជលផល បានប្រកាសរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែឧសភានេះ ដើម្បីអភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅទន្លេមេគង្គលើ ឱ្យសំបូរបែបឡើងវិញ។

លោកស្រី សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា បើប្រជានេសាទស្រលាញ់ធនធានជីវៈចម្រុះដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។

លោកស្រីនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាព ហើយភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់ និងមានការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។

លោក មុំ ណាង ប្រធានសហគមន៍នេសាទស្តៅ១ នៅឃុំស្តៅ ស្រុកសេសានបានបញ្ជាក់ថា អ្នកនេសាទភាគច្រើនបានយល់ដឹងពីច្បាប់ជលផល តែក៏នៅមានជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាពនេសាទខុសច្បាប់ ដូចជាឆក់ក្តៅ- និងឆក់ត្រជាក់- គប់គ្រាប់- និងលួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម ។

លោកថា រាល់បទល្មើសខ្លះប្រជាសហគមន៍មិនអាចបង្រ្កាបបានទេ គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ហើយផ្នែកមន្ត្រីជំនាញជលផលក៍បានចុះបង្ក្រាបជារឿយៗដែរ តែធ្វើមិនឈ្នះ គួបផ្សំសមត្ថកិច្ចខ្វះមធ្យោបាយផង ធ្វើឲ្យបទល្មើសនៅតែមាន ជាពិសេសនៅពេលយប់។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ ខែឧសភាព មុនបិទជាសកលមួយខែដោយសារតែនៅទន្លេមេគង្គលើមានអន្លងអភិរក្ស ចំនួន៦០ ជាសំបុកត្រីពងកូន ជាពិសេសត្រីប៉ាសេអ៊ី៕
អត្ថបទ៖ ងិនលីម






-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព