Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ដាក់ចម្ងល់ “តើព្រះអគ្គិជ័យកីឡា ឬ ភ្លើង​គប់​កីឡា​មាន​ន័យ​បែបណា”?

បានផុស

នៅ

សម្លេងសាទររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅអមតាមដងផ្លូវបានបន្លឺ​ឡើងយ៉ាង​កងរំពង ជាមួយដៃកាន់ដងទង់ជាតិ គ្រវី​បក់រវើកៗគ្រប់ៗគ្នា ជាសញ្ញាស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជនកម្ពុជាចំពោះកីឡាសកលមួយនេះ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១ ខែឧសភា ព្រះអគ្គិជ័យកីឡា​បានដង្ហែរ​ចូលដល់ទឹកដីខេត្តបាត់ដំបងដែលផ្តើមទទួលនិងដង្ហែរចាប់ពីគោលដៅស្រុកមោងឫស្សីនៃ​ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះគេសង្គេតឃើញថា នៅតាមដងផ្លូវមានប្រជាពលរដ្ឋ សិស្សានុស្ស និងលោកគ្រូ អ្នកគ្រូ បណ្តាមន្ត្រីរាជការ កីឡាករយ៉ាងច្រើនកុះករ ទទួលស្វាគមន៍យ៉ាងសប្បាយរីករាយ។

ក្រោយពីទទួលសាទរទាំងពលរដ្ឋទាំងសិស្សានុសិស្ស បាននាំគ្នាជជែកគ្នា​ហើយដាក់ចម្ងល់ដូចៗ​គ្នា ដែលអ្នក​ខ្លះបាន​ត្រឹមតែឮជាលើកដំបូងប៉ុណ្ណោះ តែពួកគាត់អត់យល់ទេថា តើកីឡានេះជាអ្វីហើយមានន័យបែបណា?។

លោក គឹម សោភ័ណ ប្រធាន​មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបាត់ដំបងបានពន្យល់ថា អគ្គិជ័យកីឡា​កើតឡើងតាំង​ពីសម័យក្រិចបុរាណ។ មុននឹងគេប្រកួតកីឡាគេបានទៅសុំព្រះអគ្គិពីអទិទេព នៅភ្នំអូឡាំពេជ។ វិធីដែលគេធ្វើគេយកចំណាំងផ្លាតដាក់ទៅលើស្លឹកអូលុីវ ដែលស្ងួតៗរហូតដល់ស្លឹកអូលុីវឆេះ គេយកភ្លើងនោះទៅហែរបណ្តាក់គ្នារហូតដល់កន្លែងប្រកួត ហើយគេរក្សាភ្លើងនោះមិន​ឲ្យរលត់​ទេ រហូតដល់ចប់ការប្រកួត។

ចំណែកប្រភពមួយផ្សេងទៀតបានលើកឡើងថា កាលពី ២០០០ ឆ្នាំមុនគ្រិស្តសករាជ គេបាន​ប្រកួតកីឡា “ឡាំពេជ” បុរាណនៅលើភ្នំ”អូឡាំពេជ”នៃប្រទេសក្រិច និងបានយកភ្លើងពី​កំដៅ​ព្រះអាទិត្យដើម្បីបើកកីឡាអូឡាំពិករហូតដល់សម័យបច្ចុប្បន្ន។

ព្រះអគ្គិជ័យឬភ្លើងគប់​កីឡា បានក្លាយជានិមិត្តសញ្ញារបស់​គណកម្មការអូឡាំពេជ​អន្តរជាតិ​ ដែលនិមិត្តរូបតំណាងឲ្យកីឡាសម័យទំនើបនិងកីឡាសម័យបុរាណ។ ភ្លើងគប់កីឡានេះ​បានបង្កប់​អត្ថន័យនៃអំណាចទេវ: ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាពដែលជាគុណ​តម្លៃសកល​នៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃហើយបានក្លាយជាគំរូដ៏ល្អក្នុងការប្រកួតកីឡាធំៗផ្សេងទៀត។

សូមបញ្ជាក់ថា ក្រោយពីអាជ្ញាធរខេត្តបាត់ដំបងនិងដង្ហែព្រះអគ្គីជ័យកីឡារួចរាល់ហើយ នឹង​យក​ទៅតម្កល់ទុកនៅក្នុងទីអារាម វត្តពោធិវាល ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង តាម​ប្រពៃណី​ព្រះពុទ្ធសាសនា។ នៅព្រឹកថ្ងៃទី ២ ខែឧសភា ព្រះអគ្គីជ័យកីឡានឹងត្រូវដង្ហែ​ចេញពី​ក្រុងបាត់ដំបង ឆ្លងកាត់ស្រុកថ្មគោលឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យបន្តទៀត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម