ព័ត៌មានជាតិ
ព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជា ផ្ដល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ១៨៦ ទីតាំង ដោយឥតគិតថ្លៃ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ បានផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ១៨៦ ទីតាំង ដើម្បីជួយសម្រួលដល់អ្នកចូលរួមទស្សនាក្នុងការប្រកួតនានាប្រកបដោយរលូន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហោះនៅក្នុងតេឡេក្រាម នៅព្រឹកថ្ងៃទី ២ ឧសភានេះថា ដើម្បីចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣ នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ១៨៦ ទីតាំង។

ក្រសួងប្រៃសណីយ៍ បានបន្តថា ទីតាំងទាំងនោះរួមមាន ៖
-សាលក្នុងពហុកីឡាដ្ឋាន (Indoor Hall)
-សាលទស្សនិកជន VIP (VIP Audiences)
– សាលទស្សនិកជនខាងក្រៅ (Outdoor Audiences)
– វិមានកីឡដ្ឋាន
-មណ្ឌលកីឡាហែលទឹក
-មណ្ឌលកីឡាហុកគី
-មណ្ឌលកីឡាក្នុងសាល
-មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ
-មណ្ឌលកីឡាវាយកូនបាល់
– សាលហាត់កីឡាប្រយុទ្ធ
-តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។
ជាមួយគ្នានេះដែរ ក្រសួងប្រៃសណីយ៍ បានណែនាំឲ្យស្កេន QR Code ក្នុងរូបខាងលើនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្ដែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។
គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ចាប់ពីថ្ងៃទី ៥ ខែឧសភា ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ និងរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ