ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប រៀបចំតុបតែងកែលម្អតាមបណ្ដោយឆ្នេរ និងសុខសុវត្តិភាពដើម្បីត្រៀមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដើម្បីតាមការផ្ដល់ទំនុបចិត្តពីប្រមុខថ្នាក់ដឹកនាំដែលបានប្រគល់ឱ្យរដ្ឋបាលខេត្តកែបធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅលើប្រភេទកីឡា ទ្រីយ៉ាត្លុង យើងបានត្រៀមនូវការដែលក្នុងនោះដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅមុនការប្រកួត អំឡុងពេលប្រកួត និងក្រោយការប្រកួត នៅជាមួយគ្នានោះដែរយើងបានដាក់ចេញនូវវិធានការត្រួតពិនិត្យក្នុងការរៀបចំពលរដ្ឋក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៣៨ទីតាំងដើម្បីធានាបានទាំងសណ្តាប់ធ្នាប់ និងសុវត្ថិភាព និងសោភ័ណភាពអនាម័យ និងបរិស្ថានបានល្អ។

រដ្ឋបាលខេត្តកែបក្នុងរយៈពេល១០០ថ្ងៃប៉ុណ្ណោះ ដែលខេត្តកែបបានត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដោយមានការរៀបចំកែលំអហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងភូមិសាស្ត្រខេត្តកែប ជាពិសេសទីតាំងដែលនឹងត្រូវធ្វើការប្រកួតកីឡាទ្រីយ៉ាងត្លុង គិតមកទល់ពេលនេះ បានសម្រេចនូវលទ្ធផលល្អប្រសើរ ដែលមិនមានអ្វីជាបញ្ហាចោទ ឬ ការរាំងស្ទះដល់ដំណើរការនៃព្រឹត្តិការណ៍ដ៏សំខាន់នេះទេបានដោយរលូនផងដែរ។

លោក អឹម បញ្ញារិទិ្ធ អភិបាលរងខេត្តកែប ទទួលបន្ទុកលើកិច្ចការងារនេះបានបញ្ជាក់ដែរថា រដ្ឋបាលខេត្តកែប បានត្រៀមកងកម្លាំងជាង៣០០នាក់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះត្រៀមអូប័រសង្រ្គោះ និងរៀបចំទីលានលើទឹកចំនួន០៣គ្រឿង រថយន្តសង្រ្គោះ ចំនួន០៤គ្រឿងផងដែរ។

គួរបញ្ជាក់ថា ប្រតិភូកីឡាចូលរួមនៅខេត្តកែបទាំងអស់មាន៧ប្រទេស សរុប១៦៣រូប ក្នុងនោះមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុប១៣៣រូប និងប្រតិភូ ITOs (ចៅក្រម អាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេស) ជាតិ និងអន្តរជាតិ៣០នាក់៕
អត្ថបទ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់