Connect with us

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុដោយចាប់ពីថ្ងៃទី៣ដល់៧ខែឧសភា កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន។ ដោយឡែកនៅថ្ងៃទី៨ខែឧសភា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានភាពអាកាសធាតុខាងលើនេះ​បណ្តាលឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី​២៥-២៧°C​ ​សីតុណ្ហភាព​អតិបរមា​​មាន​ពី៣៧-៣៩°C។ ចាប់ពីថ្ងៃទី៣-៧ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៨ខែឧសភា ស្ថានភាពភ្លៀងមានការកើនឡើងរាយប៉ាយ​ក្នុងបរិមាណបីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកតំបន់ខ្ពង់រាបមាន សីតុណ្ហភាពពី២៥-២៧°C​សីតុណ្ហភាពអតិបរមា​មានពី៣៦-៣៨°C។ ចាប់ពីថ្ងៃទី​៣-៧ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៨ខែឧសភា ស្ថានភាពភ្លៀងមានការកើនឡើងរាយប៉ាយក្នុងបរិមាណបីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពពី២៥-២៧°Cសីតុណ្ហភាពអតិបរមាមានពី៣២-៣៤°C ។ ចាប់ពីថ្ងៃទី៣-៧ខែឧសភា ស្ថានភាព​ភ្លៀង​ធ្លាក់​ដោយផ្នែក​ក្នុងបរិមាណ​ពីខ្សោយទៅមធ្យម លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៨ខែឧសភា ស្ថានភាពភ្លៀងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប និបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតិធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម