Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលបានគោរមងារ «ពុទ្ធមាមកាភិបាល» និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ»

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣នេះ បានអញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គការពុទ្ធសាសនិកពិភពលោក បានឲ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែល​សម្តេចតេជោទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការ​ពុទ្ធសាសនិក​ពិភព​លោក តំណាងឲ្យប្រទេសចំនួន ៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវ​គោ​រម​​ងារកិត្តិយសនេះ គឺជាការទទួលស្គាល់​នូវការលះបង់​ពេញមួយ​ជីវិត​របស់សម្តេចតេជោ ចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។

អង្គការ​ពុទ្ធសាសនិក​ពិភព​លោក បានស្ងើចសរសើរយ៉ាងខ្លាំង​ ចំពោះកិច្ចប្រឹងប្រែង​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង​ការ​កសាង​សន្តិភាព និងការបង្រួបបង្រួម​ជាតិ។ អង្គការ​ពុទ្ធសាសនិក​ពិភព​លោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃកា​រ​គោរព​ប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានដឹកនាំ​ប្រទេស​​កម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេស​ជាតិ និងតាមរយៈនយោបាយឈ្នះឈ្នះ។

បន្ថែមពីលើនោះ សម្តេចតេជោ បាន​នាំ​មកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខ​ដុម​រម​នាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។

ចំណែកឯសេចក្តីសម្រេចពីព្រឹទ្ធសភាសិក្សា នៃសាកលវិទ្យាល័យជាតិ ណហ្គរី ប៉ាដាង (Negiri Pading) នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងការផ្តល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកមនុស្សធម៌» ជូនសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ការផ្ដល់ជូនេះ ដោយផ្អែកលើ ហេតុផលដូចតទៅ៖

១. សម្តេចតេជោ ហ៊ុន សែន បានលះបង់អស់មួយជីវិត ដើម្បីរំដោះប្រជាជនកម្ពុជាពីយុគងងិតក្នុង អំឡុងឆ្នាំ ១៩៧៥-១៩៧៩ និងសម្រេចបាននូវការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ធានាបាននូវការរីកចម្រើន ផ្លាស់ប្តូរជាវិជ្ជមាន និងការអភិវឌ្ឍជាបន្តបន្ទាប់របស់កម្ពុជា និងធ្វើឲ្យប្រទេសកម្ពុជាមានមុខ មាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់ដូចគ្នាដែរ គឺសម្តេចបានស្តារឡើងវិញនូវរបបរាជានិយមនៅ កម្ពុជាប្រកបដោយជោគជ័យ និងការរស់ឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយនឹងការដាក់ចេញនិងកា អនុវត្តដោយជោគជ័យនូវកម្មវិធីកសាងជាតិដ៏មមាញឹក ដូចជាការ និងកសាងប្រទេសឡើងថ្ងៃ ក្រោយជម្លោះ និងសមាហរណកម្មប្រទេសជាតិទៅក្នុងពហុភាគីក្នុងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជា ពលរដ្ឋមានសេរីភាពឡើងវិញ និងបានលើកតម្លៃប្រជាធិបតេយ្យឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេច ពិតជាមានឥទ្ធិពលជាវិជ្ជមាន និងបានផ្តល់ជាមេរៀននៃភាព អ្នកដឹកនាំក្នុងការកសាងសន្តិភាព។

២. ក្នុងការដឹកនាំ សម្ដេចបានពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់ដែលនាំមកនូវផ្លែផ្កាជាច្រើន ហើយសម្តេចបានផ្ដល់កម្លាំងរុញច្រានជាថ្មីដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការកសាងនីតិរដ្ឋ យុត្តិធ រដ្ឋាភិបាលដែលផ្តោតលើតម្លៃសង្គមនិងសេដ្ឋកិច្ច និងការផ្ដល់ឱកាសស្មើៗគ្នាជូនប្រជាជនកម្ពុជា លើសពីដែននៃប្រទេសកម្ពុជាទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺសម្តេចបានបង្ហាញឲ្យឃើញថា សន្តិភាពអាចសម្រេចបានតាមរយៈមធ្យោបាយសន្តិវិធី ដូចជាការចរចាប្រកបដោយភាពបើកចំហរបរិយាបន្ទះ និងឈ្នះឈ្នះ និងតាមរយៈការស្វែងយល់ឲ្យច្បាស់ពីបញ្ហាជាតិ និងរកដំណោះស្រាយសមស្រប។ ជាលទ្ធផល ប្រទេសកម្ពុជាមិនត្រឹមតែ ត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេរមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះ ថា “ប្រទេសតូចប៉ុន្តែមានបេះដូងទូលាយ” ផងដែរ។

៣. សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ពោលគឺ ក. ការយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនជាតិភាគតិចនៅកម្ពុជា ខ. ការលើកកម្ពស់ភាពអត់ឱនខាងសាសនា និងគ. គោលនយោបាយស្តីពីសេរីភាពសាសនា។

៤. យោងតាមនីតិវិធីរដ្ឋបាល និងប្រព័ន្ធសិក្សាអប់រំ សម្តេចតេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌដូច មានចែងក្នុងបទប្បញ្ញត្តិរបស់ក្រសួងកិច្ចការស្រាវជ្រាវ បច្ចេកវិទ្យា និងឧត្តមសិក្សាលេខ ៦៥ ឆ្នាំ ២០​១៦ ស្ដីអំពីសញ្ញាបត្រ បណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យយជាតិ ( ណេហ្គារី បាដាង (Negiri Padang) លេខ ៣ ឆ្នាំ ២០១៧ ស្ដីពី នីតិវិធីនៃការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស នៃសាកលវិទ្យាល័យយជាតិណហ្គរី ប៉ាដាង (Negani Padang)។

៥. ការសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ នឹងត្រូវប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ហើយនឹងត្រូវបានប្រកាសជូនជាសាធារណទាំងក្នុងជាតិ និងអន្តរជាតិ។ លើសពីនេះទៀត ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ នឹងត្រូវបានសម្ពោធនៅសាកលវិទ្យាល័យយជាតិណេហ្គដា (Negar Padang) ប្រទេសឥណ្ឌូណេស៊ី នាពេលអនាគតដ៏ខ្លីក្នុងឆ្នាំនេះ ដែលនឹងមានការចូលរួមជាសាក្សីពីមនុស្សប្រមាណ ៣០០០នាក់ និងតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋនានាទូទាំង ប្រទេសឥណ្ឌូនេស៊ី។ ការពិចារណា និងការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងយ៉ាងពិតប្រាកដ និងត្រូវបានដាក់ឱ្យប្រើប្រាស់ទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម