ព័ត៌មានជាតិ
ណាហ្គាវើលដ៍ ប្រារព្ធខួបលើកទី ២៨ របស់ខ្លួន ដោយផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ!
ឆ្នាំនេះ គម្រប់ខួប ២៨ ឆ្នាំ របស់ណាហ្គាវើលដ៍។ ដើម្បីអបអរខួបអនុស្សាវរីយ៍នៃភាពជោគជ័យ និងឧត្តមភាពសេវាកម្មនៃវិស័យបដិសណ្ឋារកិច្ច ណាហ្គាវើលដ៍ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសជាច្រើនក្នុងអំឡុងខែឧសភានេះ និងសូមគោរពអញ្ជើញអតិថិជនរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះនៅណាហ្គាវើលដ៍។


ណាហ្គាវើលដ៍មានដាក់លក់នំដ៏ឈ្ងុយឆ្ងាញ់ច្រើនជម្រើសច្នៃដោយមេចុងភៅជាតិ និងអន្តរជាតិដ៏ចំណាន ដូចជា នំខាប់ខេក នំស្នូលផ្អែម នំស្នូលប្រៃ និងនំស្នូលរសជាតិការីជាច្រើនប្រភេទ។ នំរសជាតិស្ត្របឺរីរូបគ្រាប់ឡុកឡាក់ និងនំរសជាតិស្វាយរូបផូកឃើ មានតម្លៃចាប់ពី ៤ ដុល្លារប៉ុណ្ណោះនៅកន្លែងទទួលភ្ញៀវ Lobby Lounge ចន្លោះពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ។

តម្លៃត្រឹមតែ ២៨ ដុល្លារ លោកអ្នកអាចរីករាយជាមួយបទពិសោធន៍នៃការទទួលទានអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់។ ប៊ុហ្វេបែបបារាំង និងអ៊ីតាលីនៅភោជនីយដ្ឋានអ៊ីតាលី Bistro Romano បញ្ចុះតម្លៃមកត្រឹម ២៨ ដុល្លារក្នុងម្នាក់រៀងរាល់ថ្ងៃអាទិត្យក្នុងខែឧសភា! បម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល លោកអ្នកអាចពិសាឥតកំណត់ រួមមាន អាហារសម្រន់ អយស្ទ័រ ឈីស សាច់គោ ប៉ាស្តា និងបង្អែម។ កុមារអាយុក្រោម ៥ ឆ្នាំទទួលទានឥតគិតថ្លៃ និងកុមារអាយុក្រោម ១២ ឆ្នាំបញ្ចុះតម្លៃ ៥០%។ ចំណែកប៊ុហ្វេសាច់អាំងនៅបានីយដ្ឋាន និងអាងហែលទឹកវិមានអម្រឹតដែលបម្រើជូនរៀងរាល់ថ្ងៃសៅរ៍ពីម៉ោង ៥ ល្ងាចដល់ ៩:៣០ យប់ ឥឡូវនេះតម្លៃ ២៨ ដុល្លារប៉ុណ្ណោះដោយមានបន្ថែមការពិសាស្រាបៀរឥតកំណត់ ១ ម៉ោង អាហារសម្រន់ សាច់អាំង និងគ្រឿងសមុទ្រដ៏សម្បូរបែប។

ភោជនីយដ្ឋានចិន Fortune Palace មានបម្រើជូនមុខម្ហូបពិសេសដែលជួយលើកកម្ពស់ផលិតផលក្នុងស្រុក គឺក្តាមខេត្តកំពត បម្រើជូនរៀងរាល់ថ្ងៃក្នុងពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្តាមថ្មធម្មជាតិខេត្តកំពត ចម្អិនតាមរបៀប ៦ យ៉ាងតម្លៃ ២៨ ដុល្លារប៉ុណ្ណោះក្នុងមួយចានចម្អិនជាមួយទឹកជ្រលក់ម្រេចខ្ចីមកពីខេត្តកំពត ពងទាប្រៃក្រហម និងទឹកខ្ទឹមសជូរហឹរ ។ល។ នៅភោជនីយដ្ឋាន Golden Bowl អតិថិជនអាចសាកល្បងមីស្រួយឆាជាមួយប៉ាវហ៊ឺ និងបាយឆាជាមួយប៉ាវហ៊ឺតម្លៃ ២៨ ដុល្លារដោយមានបន្ថែមស្រាមួយកែវ។ សម្រាប់មុខម្ហូបបែបជប៉ុន សូមសាកល្បងអាហារឈុតដុនប៊ូរី តម្លៃ ២៨ ដុល្លារនៅភោជនីយដ្ឋានជប៉ុន The Teppanyaki ដែលមានគ្រឿងសមុទ្រ សាច់មាន់ និងសាច់គោ។

ចំណែកឯក្លិបកម្សាន្តពេលរាត្រីដ៏ពេញនិយម Darlin Darlin ក៏នឹងមានរាត្រីកម្សាន្តអបអរខួបរបស់ណាហ្គាវើលដ៍ផងដែរនៅថ្ងៃទី២៨ ខែឧសភាដោយផ្តល់ការបញ្ចុះតម្លៃទៅលើភេសជ្ជៈដប និងការប្រគំផ្ទាល់ពេញមួយរាត្រី។ ភោជនីយដ្ឋាន និងបានីយដ្ឋានមួយចំនួនទៀត ក៏មានការបញ្ចុះតម្លៃផងដែរ គឺស្រាក្រឡុកមួយកែវ តម្លៃ ២,៨០ ដុល្លារប៉ុណ្ណោះពេញមួយខែឧសភា។ កក់ទុកមុនតាមរយៈ [email protected] ឬ +៨៥៥ ២៣ ២៦៣ ០៣១ ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.nagaworld.com ឬទំព័រ FaceBook, Telegram ឬ Instagram របស់ណាហ្គាវើលដ៍។
ទទួលបានការបញ្ចុះតម្លៃ ២៨% គ្រប់កញ្ចប់សេវាកម្មស្ប៉ា និងសាឡននៅមណ្ឌលស្ប៉ាប្រណីតទាំង២ របស់ណាហ្គាវើលដ៍ គឺមណ្ឌលស្ប៉ា The Spa at NagaWorld នៅណាហ្គាវើលដ៍ទី១ និងមណ្ឌលស្ប៉ា The Elixir of Life នៅណាហ្គាវើលដ៍ទី២ ។ លើសពីនេះ លោកអ្នកអាចធ្វើកាតសមាជិកស្ប៉ាប្លាទីនីមដោយទទួលបានការបញ្ចុះតម្លៃ ២៨% ដែលរួមបញ្ចូលសេវាកម្មស្ប៉ា ១៣ ដងបូកនឹងការស្នាក់នៅសណ្ឋាគារ ១ យប់ឥតគិតថ្លៃ និងការបញ្ចុះតម្លៃ ១០% នៅភោជនីយដ្ឋាន និងបានីយដ្ឋានទាំងអស់។ មណ្ឌលស្ប៉ាទាំង២ បើកបម្រើ ២៤ ម៉ោងរៀងរាល់ថ្ងៃដែលធ្វើឱ្យសុខភាពផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍របស់លោកអ្នកមានសេចក្តីសុខបំផុត។
សម្រាប់អ្នកដែលចូលចិត្តទស្សនាប្រគំតន្ត្រីផ្ទាល់ក្នុងឱកាសខួបរបស់ណាហ្គាវើលដ៍ សូមអញ្ជើញទៅទស្សនាកញ្ញា រ៉ាប៊ី (Rabee) ដែលនឹងផ្តល់ជូននូវការសម្តែងបទចម្រៀងពិសេសនៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ នៅថ្ងៃទី៦ ខែឧសភា វេលាម៉ោង ៧:៣០ យប់ដោយមានហ្គេម កម្មវិធីកម្សាន្ត និងការចាប់រង្វាន់ដ៏អស្ចារ្យ។
សូមអញ្ជើញនាំក្រុមគ្រួសារ និងមិត្តភក្តិទៅកម្សាន្តនៅណាហ្គាវើលដ៍នៅក្នុងខែឧសភានេះ និងរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសខួប២៨ ឆ្នាំរបស់ណាហ្គាវើលដ៍! ។
គួរបញ្ជាក់ថាជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ