Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ស្នើចិនបង្កើតរោងចក្រផលិតទឹកស្អាត​ផ្គត់ផ្គង់ខាងកើតដងទន្លេមេគង្គ

បានផុស

នៅ

កម្ពុជា ពិតជាមានតម្រូវការខ្លាំងណាស់លើការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន និងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០២៥ គឺទីប្រជុំជនមានទឹកស្អាតប្រើប្រាស់១០០% និងឆ្នាំ ២០៣០ ទឹកស្អាត សម្រាប់ទាំងអស់គ្នា។ នេះជាការបញ្ជាក់របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានស្នើដល់ ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd របស់ចិនពិនិត្យលទ្ធភាពការផលិតទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅខាងកើតដងទន្លេមេគង្គ ដែលពួកគាត់បច្ចុប្បន្នកំពុងប្រើប្រភពក្រោមដី បឹងបួរ ស្រះត្រពាំង ដែលជាប្រភពទឹកមិនស្អាត ជាពិសេស រងឥទ្ធិពលជាតិគីមីពុល ដោយសារការទម្លាក់គ្រាប់បែក និងរោយម្សៅពណ៌ទឹកក្រូច ពីសហរដ្ឋអាមេរិក ក្នុងចុងទស្សវត្សរ៍ទី៦០ និងដើមទស្សវត្សរ៍ទី៧០ ។

បើតាមលោក ចម ប្រសិទ្ធ ពលរដ្ឋ ប្រើប្រាស់ប្រភពទឹកពីដងទន្លេមេគង្គ មិនបានធ្វើប្រព្រឹត្តកម្មសម្លាប់មេរោគ​ឱ្យបានត្រឹមត្រូវនោះទេ។ ការស្នើរបស់លោក ចម ប្រសិទ្ធ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រធានប្រតិភូ សាខាការិយា ល័យ ក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd របស់ចិន កាលពីចុងខែ មេសា កន្លងទៅ។

ចំពោះខេត្តព្រះសីហនុ ដែលជាខេត្តចាត់ទុកជាតំបន់សេដ្ឋកិច្ចពហុបំណង គឺលទ្ធភាពយកទឹកពីទំនប់វារីអគ្គិសនី កំចាយ និងប្រភពទឹកពីកំពង់សិលា សម្រាប់ផ្គត់ផ្គង់ភាគខាងជើងរបស់ខេត្ត។ ដោយឡែក នៅតំបន់កោះ ដែលមិនធ្លាប់មាន​ការផលិតទឹកស្អាតទាល់តែសោះនោះ លោក ចម ប្រសិទ្ធ ក៏បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពដំឡើង​ម៉ាស៊ីនចម្រោះទឹកខ្នាតតូច ដាក់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ឬអាចប្រើ​បច្ចេកវិទ្យា​ចម្រោះទឹកសមុទ្រ​ផលិតចេញជាទឹកស្អាតជាដើម។

ឆ្លើយតបនឹងការស្នើនេះ លោក LIU JIANG ប្រធានប្រតិភូ សាខាការិយា ល័យក្រុមហ៊ុន Branch China Railway ១១th Bueau Corporation Ltd បានបង្ហាញនូវជំហរចូលរួមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកម្ពុជា សម្រេចបានតាមគោលដៅសម្រាប់ឆ្នាំ២០៣០ ។ លោកសន្យាថា នៅពេលខាងមុខ ក្រុមហ៊ុន នឹងបញ្ជូនអ្នកបច្ចេទេសមកសិក្សាស្វែងយល់ពីឱកាស វិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ហើយ ភាគី ទាំងពីរ នឹងឈានទៅចុះអនុស្សរណ:យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឱ្យការ​អនុវត្តគម្រោងការនានា ប្រកបដោយជោគជ័យ ឈរលើផលប្រយោជន៍ទៅវិញទៅមក និងមិត្តភាពយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម