ព័ត៌មានជាតិ
ខេត្តកំពតបន្តជំរុញបញ្ចប់ ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម
ខេត្តកំពតដែលមានខ្សែបន្ទាត់ព្រំដែនប្រវែងជាង ៤០ គីឡូម៉ែត្រជាមួយប្រទេសវៀតណាម កំពុងជំរុញបញ្ចប់ការបោះបង្គោលព្រំដែន ដើម្បីបង្កើតបានខណ្ឌសីមាព្រំដែនច្បាស់លាស់។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទនៅព្រឹកនេះថា ការបោះបង្គោលព្រំដែនក្នុងខេត្តកំពតជាមួយប្រទេសវៀតណាម នៅសល់ចំណុចមួយចំនួនមិនទាន់ឯកភាពគ្នា។
លោកបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននៅសល់បង្គោលព្រំដែនចំនួន ៥ ទៀតមិនទាន់ឯកភាពគ្នា ចាប់ពីបង្គោលលេខ ២៩៦ ដល់ ៣០០»។

លោកបន្តថា គណៈកម្មការព្រំដែនកំពុងបន្តធ្វើការជាមួយភាគីវៀតណាម ដើម្បីជំរុញបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់ ធ្វើយ៉ាងណាឲ្យចប់រួចរាល់ដើម្បីធានាបានទាំំងសន្តិសុខ និងកិច្ចការពារដល់បូរណភាពទឹកដី។
ជុំវិញបញ្ហាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន លោកស្នងការនគរបាលខេត្តកំពតបញ្ជាក់ដែរថា មិនមានបញ្ហាអីនោះទេ ដោយកងកម្លាំងភាគីទាំងពីរតែងតែចុះល្បាតជាប់ជាប្រចាំ និងរាយការណ៍ឲ្យគ្នាទៅវិញទៅមកករណីមានបញ្ហាណាមួយកើតឡើង។
ខេត្តកំពតមានព្រំដែនជាប់ខេត្តកៀនយ៉ាងរបស់ប្រទេសវៀតណាមប្រវែង ៤២,៣ គីឡូម៉ែត្រ។ មានចម្ងាយជាង ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តល្បីទុរេននេះមានសក្ដានុពលលើវិស័យទេសចរណ៍ មានស្ទឹង ព្រែក កោះ ឧទ្យានជាតិ ព្រៃកោងកាង និងធនធានធម្មជាតិដ៏សំបូរបែប។
ក្នុងឱកាសចូលរួមក្នុងពិធីអបអរបុណ្យរុក្ខទិវាកាលពីឆ្នាំ ២០២២ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ចូលរួមដាំដើមត្នោតជាអត្តសញ្ញាណជាតិ។
លោកអភិបាលខេត្តលើកឡើងថា ដើមត្នោតគឺជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរជាយូរលង់ណាស់មកហើយ។ ដូចនេះក្នុងនាមជាពលរដ្ឋខ្មែរ ពិសេសពលរដ្ឋរស់នៅតំបន់ព្រំដែនត្រូវស្រឡាញ់ ថែរក្សានិងចូលរួមដាំដើមត្នោតយ៉ាងតិចមួយគ្រួសារឲ្យបាន ៣ ទៅ ៤ ដើមក្នុងមួយឆ្នាំ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ