ព័ត៌មានជាតិ
សៀវភៅ«គ្រឹះនៃជីវិតឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» គ្រោងបោះពុម្ពផ្សាយឆាប់ៗនេះ
សៀវភៅ «គ្រឹះនៃជីវិតឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលមានកម្រាស់ជាង២០០ទំព័រនឹងបោះពុម្ពផ្សាយជាផ្លូវការឆាប់ៗខាងមុខ។ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។

ជាអ្នកជំនួញមួយរូបឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY កំពុងឈរជើងយ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិម្ម រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់។លោកឧកញ៉ាតែងជួយការងារសង្គម និងមនុស្សធម៌ជាហូរហែ។ ដូច្នេះជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង និងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះលោកឧកញ៉ាត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់កម្ពុជា។

ផ្តើមពីកូនកសិករក្រីក្រស្ថិតភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ (កំពង់ចាម) និងមានបងប្អូនចំនួន ៤នាក់(ជាកូនប្រុសទី៣ ក្នុងគ្រួសារ)។លោកបានជម្នះការលំបាកទាំងឡាយ មកជាការខិតខំប្រឹងប្រែងរៀនសូត្រ ចេះសម្លឹង និងក្ដាប់យកឱកាស រហូតក្លាយជាអ្នកជំនួញ និងទទួលភាពជោគជ័យដូចសព្វថ្ងៃនេះ។
យ៉ាងណាមិញលោកឧកញ៉ាបានគូសបញ្ជាក់ថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបានសម្រិតសម្រាំងនេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេលដ៏មមាញឹកពីការធ្វើជំនួញសរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេសលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ