Connect with us

ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

បានផុស

នៅ

កំពង់ចាម ៖ អគ្គស្នងការនគរបាល​ខេត្តត្បូងឃ្មុំ​ បានចេញ​សេចក្តីជូន​ដំណឹង​ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់ប្រភេទ​ជាបណ្តោះអាសន្ន ក្នុង​ពិធីបុណ្យ​គម្រប់​ខួប​១ឆ្នាំ និង​ឆ្លង​ប្រាង្គ​ព្រះចេតិយ​ឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ សម្ដេច​ឧត្ដម​ទេពញាណ ហ៊ុន ណេង ស្ថិត​ក្នុង​ភូមិអណ្ដូង​ច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែល​នឹងប្រព្រឹត្តទៅ​នា​ថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹង​បាន​ជម្រាប​ជូន​តម្រាយ​ផ្លូវ​ដូចខាងក្រោមនេះ ៖

ទី១- ផ្លូវ​ធ្វើដំណើរ​ពីរាជធានីភ្នំពេញ ទៅមកខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី និងខេត្តព្រៃវែង អាច​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ៨ ឆ្លង​កាត់​ស្រុក​ខ្សាច់កណ្ដាល​ ស្រុក​ល្វាឯម ខេត្តកណ្ដាល ស្រុកពារាំង ស្រុក​ស្វាយអន្ទរ ស្រុកកំចាយមារ និង​ស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំ និង​ផ្លូវ​ជាតិលេខ១១ ស្រុក​ស្វាយអន្ទរ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ និង​ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ទី២- ចំពោះផ្លូវ​ជាតិ​លេខ៧ ខេត្តត្បូង​ឃ្មុំ ឆ្ពោះទៅខេត្តកំពង់ធំ ខេត្តសៀមរាប ទៅតាមផ្លូវ​បេតុង​ស្របតាមដងទន្លេ កាត់​ស្រុក​ត្បូងឃ្មុំ និង​ស្រុកក្រូច​ឆ្មារ​ ឆ្លងស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកធ្វើដំណើរ​ឆ្លង​កាត់ទាំងអស់ មេត្តាជ្រាប យោគយល់​អធ្យាស្រ័យ​ និង​បញ្ចៀសការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាមកំណាត់​ផ្លូវ​ខាងលើ ដោយក្តីអនុគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២៦ នាទីutes មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ចងការប្រាក់
សន្តិសុខសង្គម១២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម