ព័ត៌មានជាតិ
ទីក្រុងស៊ូម៉ាត្រាខាងលិច ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ
ទីក្រុងស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ឲ្យកាន់តែល្អថែមទៀត។
ការបង្ហាញពីចេតនាបែបនេះ ខណៈដែលលោក ម៉ាយែលឌី អាន់ស្សារូឡា (Mahyeldi Ansarullha) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ាយែលឌី អាន់ស្សារូឡា មានប្រសាសន៍ថា ប្រសិនបើមានចងសម្ព័ន្ធមេត្រីភាពនេះ នឹងធ្វើឲ្យទីក្រុង និងរាជធានីទាំងពីរអាចធ្វើការរួមគ្នា ហើយធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ពិសេសទីក្រុងស៊ូម៉ាត្រាខាងលិច និងរាជធានីភ្នំពេញ ទាំងលើវិស័យអប់រំ សេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ជាដើម។
លោកបានបញ្ជាក់ថា នៅដើមខែសីហាឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងអញ្ជើញទៅធ្វើទស្សនកិច្ច នៅទីក្រុងស៊ូម៉ាត្រាខាងលិច។ នៅក្នុងឱកាសនោះ ទីក្រុងស៊ូម៉ាត្រាខាងលិច ចង់រៀបចំឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញតែម្ដង ដោយលោកនឹងអញ្ជើញអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅពេលនោះដែរ។
លោក ម៉ាយែលឌី អាន់ស្សារូឡា ក្នុងឱកាសនោះដែរ ក៏បានសម្ដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសដែលសម្ដេចទទួលបាននូវគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្រ្ត” កាលពីព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣។
ការទទួលគោរមងារកិត្តិយសនេះ គឺពិតជាស័ក្កិសមណាស់ ដោយសម្ដេចមិនត្រឹមតែមានស្នាដៃ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ តែសម្តេចតេជោ ហ៊ុន សែន នូវបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខដុមរមនាសាសនាថែមទៀត។
បន្ថែមពីនេះ លោក ម៉ាយែលឌី អាន់ស្សារូឡា ក៏បាន កោតសរសើរចំពោះភាពរីកចម្រើន របស់រាជធានីភ្នំពេញផងដែរ ដោយមានទាំងអគារខ្ពស់ៗជាច្រើន ជាមួយនឹងទីផ្សារទំនើបៗ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គឺមានគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងនានាទាំងអស់ នៅលើពិភពលោក។
កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចងសម្ព័ន្ធមន្ត្រីភាពជាមួយជាទីក្រុងជាច្រើនរួចហើយ មានទាំងទីក្រុងប៉ារីស ទីក្រុងឡុងប៊ិច និងទីក្រុងមួយចំនួននៅប្រទេសប្រទេសចិន ទីក្រុងបាងកក ហាណូយ ហូជីមីញជាដើម និងមានការិយាល័យទីក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ ថែមទៀតផង។
ពាក់ព័ន្ធនឹងការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងស៊ូម៉ាត្រាខាងលិច និងរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពហើយ ពោលគឺនៅសល់តែទីក្រុង និងរាជធានីទាំងពីររៀបចំជាឯកសាររដ្ឋបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពគ្នាតែប៉ុណ្ណោះ។
នៅដើមខែសីហា ឆ្នាំ ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ និងចាត់ឲ្យអភិបាលរងទទួលបន្ទុកទៅទំនាក់ទំនងលើការរដ្ឋបាល នៃចងសម្ព័ន្ធមេត្រីភាព ជាមួយនឹងទីក្រុងស៊ូម៉ាត្រាខាងលិចនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក