ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង ១០០ គ្រួសារនៅព្រះសីហនុស្នើសុំអន្ដរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលដើម្បីបានចេញប្លង់កម្មសិទ្ធិដី
ក្រុមប្រជាពលរដ្ឋចំនួន ១០៣ គ្រួសារមានលំនៅឋានស្ថិតនៅចំណុចពយកំពេញ ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៣ បាននាំគ្នាប្រមូលផ្តុំដោយឈរលើករូបថតសម្តេចតេជោ ស្នើសុំអន្ដរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយអន្តរាគមន៍មកអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចពាក់ព័ន្ធ ជួយចេញប្លង់កម្មសិទ្ធិសំគាល់អចលនវត្ថុដីលំនៅដ្ឋានជូនដល់ពួកគាត់ ខណៈពេលដែលអ្នករស់នៅជិតខាងលើដីកពយកំពេញដូចគ្នាបានទទួលប្លង់កម្មសិទ្ធិស្របច្បាប់រួចហើយនោះ។

លោកស្រី ចាន់ រាស៊ី និងអុំស្រី ម៉ិញ ហឿង តំណាងប្រជាពលរដ្ឋរស់នៅចំណុចពយកំពេញស្ថិតភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគាត់បានមករស់នៅទីនេះជាយូរយារណាស់មកហើយ ខ្លះតាំងពីឆ្នាំ ១៩៨០ អ្នកខ្លះតាំងពីឆ្នាំ ១៩៩០ មកម្លេះប៉ុន្តែការរស់នៅរបស់ពួកគាត់រហូតមកទល់ពេលនេះបានកើតកូន ពូនជាចៅនិងបានដាំដំណាំទទួលអាស្រ័យផលរហូតមកប៉ុន្តែការតាំងលំនៅឋានរស់នៅ មិនទាន់ទទួលបានការផ្តល់ប័ណ្ណសំគាល់អចលនៈវត្ថុ(ប្លង់រឹង )ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅឡើយ។

ពួកគាត់ស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយអន្តរាគមន៍មកអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនៅខេត្ដព្រះសីហនុបានចេញប្លង់ (ប័ណ្ណ) កម្មសិទ្ធិដីធ្លីលំនៅដ្ឋានជូនពួកគាត់ ដើម្បីឲ្យពួកគាត់បានរស់នៅស្របច្បាប់ និងអាចយកប្លង់ទាំងនោះទៅប្រើប្រាស់ផ្សេងៗក្នុងការដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាពួកគាត់ មានការខ្វាយខ្វល់យ៉ាងខ្លាំងខណៈកន្លងមកនេះ អ្នកមានលុយ និងអ្នកមានអំណាចនៅជុំវិញពួកគាត់ បានទទួលវិញ្ញាបនបត្រ័ប្លង់កម្មសិទ្ធិរួចហើយមិនដឹងថា ថ្ងៃណាម្ចាស់កម្មសិទ្ធដែលមានព្រំដីជាប់គ្នាគេចោទថាពួកគាត់មកតាំងលំនៅឋានបែបមិនរៀបរយនៅលើដីកម្មសិទ្ធរបស់គាត់។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថានៅពេលគាត់សួរទៅអាជ្ញាធរមូលដ្ឋានសង្កាត់ រដ្ឋបាលក្រុង/ខេត្ដ ឆ្លើយមិនច្បាស់លាស់ជាមួយពួកគាត់ ដោយឆ្លើយដោះសារដាក់គ្នាពីក្រោមរហូតទៅដល់លើ(ពីភូមិ ដល់ ខេត្ដ) ទើបពួកគាត់ស្នើសុំអន្ដរាការជួយអន្តរគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីបែបនេះ។
ប្រជាពលរដ្ឋខាងលើបានបង្ហើបឲ្យដឹងថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា បានជំរុញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តព្រះសីហនុ។ ពាក់ព័ន្ធករណីខាងលើនេះ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្រាប់់យ៉ាងខ្លីតាមប្រព័ន្ធទូរស័ព្ទថា ចំពោះរឿងប្រជាពលរដ្ឋ១០៣គ្រួសារនេះ គណៈកម្មាធិការខេត្ដនឹងរៀបចំនៅជំហ៊ានទី២ ហើយរឿងនេះ គឺខាងសាលាខេត្ដជាអ្នករៀបចំ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មិនអាចទំនាក់ទំនងបានទេជុំវិញករណីខាងលើនេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ ក្នុងឱកាសដែរសម្តេចតេជោ អញ្ជើញចុះសួរសុខទុក្ខកងកំលាំងប្រដាប់អាវុធនិងមន្ត្រីរាជការនៅសាលាខេត្តព្រះសីហនុ សម្តេចបានបញ្ជារឲ្យស្ថាប័ណពាក់ព័ន្ធចុះសិក្សាដើម្បីវាស់វែងចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន១០៣គ្រួសាររស់នៅចំណុចពយកំពេញស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយរហូតមកដល់ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទាំង១០៣គ្រួសារនៅមិនទាន់ទទួលបានបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ពីមន្ទីរសុរិយោដីខេត្តព្រះសីហនុនៅឡើយទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់