ព័ត៌មានជាតិ
លើកកម្ពស់សត្វកម្រក្នុងសមុទ្រជាកត្តាជួយដល់វិស័យទេសចរណ៍
លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅថ្ងៃទី ២ ខែឧសភាឆ្នាំ២០២៣ថា សត្វសមុទ្រដែល កំពុងរងគ្រោះថ្នាក់មាន ២៩ ប្រភេទ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទអាចរួមគ្នា អភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រទាំងនោះឱ្យបានល្អ។

លោកថា ខេត្តកែបនឹងបំពេញគ្រប់លក្ខខ័ណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពលទាំងអស់ ហើយភ្ញៀវទេសចរនឹងមកលេងច្រើនជាពិសេសតាមប្រជុំកោះទាំង១៣ ដើម្បីទៅទស្សនា សត្វសមុទ្រកម្រទាំងនោះ មានសត្វផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ផ្កាថ្មជាដើម។
លោក ហាស់ សារ៉េត បញ្ជាក់ថា ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់សមត្ថកិច្ច មន្ត្រីជំនាញ ប្រជានេសាទនោះទេ ប៉ុន្តែប្រជាពលរដ្ឋទូទៅក៏អាចចូលរួមបាន តាមរយៈការលើកទឹកចិត្តមិនឲ្យមានការធ្វើចរាចរសត្វទាំងនោះ ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់របស់ធនធានសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ការផ្សព្វផ្សាយអំពីឧបករណ៍ហាមឃាត់ ឬខុសច្បាប់ និងទោសទណ្ឌនៃបទល្មើសនេសាទផ្សេងៗជាដើម។

បន្ថែមពីនោះ ការចូលរួមអភិរក្សសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ឲ្យមានភាពល្អប្រសើរឡើងវិញ គឺវានឹងជួយដល់ការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត។
កញ្ញា ថាប់ រចនា នាយកប្រតិបត្តិ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឲ្យដឹងថា ខេត្តកែបមានផ្សោតសមុទ្រក្បាលត្រឡោក ៣២ក្បាល ដែលបានធ្វើអត្តសញ្ញាណរួច (Photo ID) ក្នុងចំណោមសត្វផ្សោតសរុប ជាង៧០ក្បាល។
ជ្រូកទឹកសមុទ្រ Dugong ៤ក្បាល ល្មិចសមុទ្រ(អណ្តើក) ត្រូវបានជួយសង្គ្រោះជាង ៧០ក្បាល សេះសមុទ្រនៅតំបន់ប្រជុំកោះអាចម៌សេះមាន៤ប្រភេទ និងផ្កាថ្មនៅតំបន់អភិរក្ស កោះអាចម៌ សេះដែរមានចំនួន១៥ អំបូរ។

លោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប បានប្រាប់ឱ្យដឹងថា តំបន់អភិរក្សជលផល សមុទ្រ ខេត្តកែបមាន ចំនួន ៣កន្លែង នៅកោះអង្ក្រង និងកោះអាចម៍សេះ ទំហំ១០៩ ហិចតា សម្រាប់វារីសត្វ ឬ រុក្ខជាតិ ជ្រកពួន ពងកូនធំធាត់ លូតលាស់ និងតំបន់ជម្រកសុវត្ថិភាពក្ដាមសេះ នៅកោះពោធិ៍ មានចំនួន០១កន្លែង ទំហំ ៤១៦ ហិកតា សម្រាប់ការពារប្រភេទវារីសត្វក្នុងដំណាក់កាលនៃវដ្ដជីវិតរបស់វា៕

អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា