ព័ត៌មានជាតិ
ពលរដ្ឋត្រូវមានឯកសារអ្វីខ្លះ ដើម្បីចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ?

ដើម្បីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រជាពលរដ្ឋត្រូវមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ នេះបើតាមការឲ្យដឹងពី លោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីក្រុងបានលុង។
ការបញ្ជាក់របស់អាជ្ញាធរដីធ្លី បានធ្វើឡើង ក្នុងឱកាសដែលលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដីក្រុងបានលុងចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កាលពីថ្ងៃទី ១៩ ខែមករា ម្សិលមិញ។
លោក ប៊ី ជីវន្តដារ៉ា លើកឡើងថា “ដើម្បីងាយស្រួលក្នុងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធបងប្អូនត្រូវមានឯកសារគ្រប់គ្រាន់ដូចជា សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ជាដើម”។
បើតាមប្រធានភូមិបាលរូបនេះ ក្រោយការវាស់វែងកំណត់ព្រំដីក្បាលដីនីមួយៗរួចរាល់ហើយ ខាងជំនាញត្រូវប្រជុំគណៈកម្មការដីរដ្ឋថ្នាក់ក្រុងនិងដីរដ្ឋថ្នាក់ខេត្តរួចបិទប្រកាសរយៈពេល ១៥ថ្ងៃ និងធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្តសម្រេចទើបខាងមន្ទីដែនដីចេញប័ណ្ណជូនឲ្យបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះលោក ប៊ី ជីវន្តដារ៉ា ក៏បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានដីស្ថិតនៅភូមិថ្មដាសង្កាត់បឹងកន្សែងមេត្តាមកបង្ហាញព្រហ្ម និងបោះព្រំខ្លួនឯងឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់មន្ត្រីចុះវាស់វែង ធ្វើការបានលឿន៕


អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?