ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ចាត់ទុករបាយការណ៍វាយតម្លៃសេរីភាពសារព័ត៌មាននៅកម្ពុជា ជារបាយការណ៍«សំរាម»
ឆ្លើយតបនឹងរបាយការណ៍របស់អង្គការអន្តរជាតិមួយចំនួន ដែលបានវាយតម្លៃលើសេរីភាពព័ត៌មាននៅកម្ពុជា លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុករបាយការណ៍ទាំងនេះ ជារបាយការណ៍«សំរាម» ហើយបង្គប់ដោយភាពពិសពុល។

ក្នុងវេទិកាជជែកពិភាក្សាពិសេសរបស់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ លោក ហ៊ុយ វណ្ណៈ បានលើកឡើងដូច្នេះថា៖ «ខ្ញុំតែងតែចាត់ទុករបាយការណ៍ទាំងនេះ ជាលេខឡូតូ ជារបាយការណ៍សំរាម»។ ក្នុងន័យនេះ លោក ហ៊ុយ វណ្ណៈ បានបកស្រាយថា វា ជាចរិករបស់ពួកស្បែកសរ ដែលតែងតែមើលឃើញជនជាតិអាហ្វ្រិក និងជនជាតិអាស៊ី មានចំណេះដឹង ឬមានភាពស៊ីវិល័យទាបជាងខ្លួន។ តែយ៉ាងណាក្ដី មកដល់បរិបទនេះ លោកយល់ឃើញថា ចរិកបែបនេះរបស់ពួកស្បែកសរ ជាការខុសឆ្គងមួយ និងជាការប្រមាថដល់ប្រជាជាតិដទៃដែលគួររៀនពីសិទ្ធិមនុស្សឡើងវិញ។
លោក បានបញ្ជាក់ថា តាមរយៈការវាយតម្លៃបែបនេះ នឹងបង្កើតឲ្យមានវប្បធម៌នៃការរើសអើង និងបង្កើតភាពជ្រុលនិយមក្នុងវិស័យសារព័ត៌មាន ខណៈនៅប្រទេសធំៗមួយចំនួនបានកំពុងរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។ លោក ហ៊ុយ វណ្ណៈ បានបន្ថែមថា របាយការណ៍វាយតម្លៃលើសេរីភាពសារព័ត៌មាននៅកម្ពុជា គឺគ្រាន់តែជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមបដិវត្តព័ត៌មានប៉ុណ្ណោះ ខណៈអង្គភាពសារព័ត៌មានអន្តរជាតិធំៗ គឺមិនដែលវាយតម្លៃ ឬចាត់ចំណាត់ថ្នាក់ឲ្យប្រទេសណាមួយឡើយ។

ទន្ទឹមនេះ លោក ហ៊ុយ វណ្ណៈ ក៏បានផ្ញាំទៅអង្គការ ឬក្រុមបដិវត្តព័ត៌មានបរទេសទាំងនេះ កុំយករបាយកាណ៍នេះ មកបំផ្លាញឧត្តមគតិ ក៏ដូចជាផលប្រយោជន៍ និងការអភិវឌ្ឍរបស់កម្ពុជា ហើយយករបៀបវារៈនៃសេរីភាពសារព័ត៌មាននេះ ទៅបម្រើឲ្យភូមិសាស្ត្រនយោបាយ ឬផលប្រយោជន៍ក្រុមខ្លួនឲ្យសោះ។
គួរជម្រាបថា បើទោះបីជារងការវាយតម្លៃលើសេរីភាពសារព័ត៌មាននៅកម្ពុជា យ៉ាងណាក្ដី តែវិស័យសារព័ត៌មាននៅកម្ពុជា ក៏បាននឹងកំពុងខិតខំប្រឹងប្រែងបន្តដំណើរការទៅមុខថែមទៀត តាមរយៈការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មានជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ