ព័ត៌មានជាតិ
លោកស្រី ម៉ីសន សុធារី ប្រាប់ពីរឿង៣យ៉ាង ដែលអ្នកកាសែតមិនត្រូវធ្វើដាច់ខាតពេលសរសេរព័ត៌មាន
លោកស្រី ម៉ីសន សុធារី អ្នកសារព័ត៌មានជើងចាស់នៅកម្ពុជា បានប្រាប់ពីរឿង៣យ៉ាង ដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាតកំឡុងពេលសរសេរអត្ថបទព័ត៌មាន នោះគឺ មិនសរសេរនៅពេលមានអារម្មណ៍ខឹង រំភើប ហើយអ្នកសារព័ត៌មាន គឺមិនត្រូវមានមនោសញ្ចេតនាឡើយ។

នៅក្នុងវេទិកាជជែកពិភាក្សាពិសេសរបស់កម្ពុជាថ្មីនាព្រឹកថ្ងៃពុធនេះ លោកស្រី ម៉ីសន សុធារី បានលើកឡើងថា រឿងទី១ គឺអ្នកសារព័ត៌មានមិនសរសេរនៅពេលដែលខឹង ស្អប់ ឬ ខ្នាញ់លើនរណាម្នាក់ទេ។ ពេលអ្នកកាសែតមានអារម្មណ៍បែបនេះ គួរតែធ្វើសកម្មភាពផ្សេងៗដូចជា ទទួលទានទឹក ឬ ទៅសម្រាកពីការងារសិន។ ទី២ អ្នកកាសែត ក៏មិនសរសេរនៅពេលមានអារម្មណ៍ថា ស្រឡាញ់ខ្លាំង រំភើបពេក ដែលធ្វើឱ្យអត្ថបទព័ត៌មាននោះមានភាពលំអៀង ឬបម្រើជាប្រយោជន៍ដល់បុគ្គលណាម្នាក់។ រឿងទី៣ គឺអ្នកសារព័ត៌មាន មិនត្រូវមានមនោសញ្ចេតនាឡើយ ទោះបីមានសាច់ញាតិសុំឱ្យដកអត្ថបទ ឬប្តូរដាក់អត្ថបទថ្មី ក៏អ្នកសារព័ត៌មាន មិនអាចធ្វើជាដាច់ខាត ។

លោកស្រី ម៉ីសន សុធារី មានប្រសាសន៍ថា៖ “មនុស្សបែបនេះ គេហៅថាធនធានមនុស្ស ជាកំពូលមនុស្សដែលជ្រោងវិជ្ជាជីវៈ នៃប្រជាជាតិមួយឱ្យអណ្តែតឡើង ហើយដូចគ្នានេះដែរ មនុស្សដែលអត់មានសក្តានុពលទាំងអស់នេះ គាត់ជាអ្នកធ្វើឱ្យវិជ្ជាជីវៈអាជីពមួយនោះ ធ្លាក់ដល់ចំណុចសូន្យ”។
ស្ត្រីដែលជាអ្នកសារព័ត៌មានជើងចាស់រូបនេះ បានសង្កត់ធ្ងន់ថា តួនាទីរបស់អ្នកសាព័ត៌មានក្នុងការកសាងសន្តិភាព គឺរំពឹងតែមួយគត់ នោះ គឺធនធានមនុស្ស។ ធនធានមនុស្ស ជាធនធានទី១ ដែលសំខាន់បំផុត ព្រោះបើគ្មានធនធានមនុស្សល្អទេ ធនធានដទៃទៀត ក៏មិនអាចដើរបានឡើយ។
ជាមួយគ្នានេះ លោកស្រី ក៏ស្នើសុំដល់មហាជនគ្រប់រូបដែលដើរតួនាទីជាអ្នកអានព័ត៌មាន ហើយចោទប្រកាន់អ្នកសារព័ត៌មានមិនមានវិជ្ជាជីវៈ គួរសួរសំណួរមួយសម្រាប់ខ្លួនឯងជាមុនសិន គឺសួរថា តើអ្នកកាសែតធ្វើឱ្យមហាជនមិនពេញចិត្ត ព្រោះខុសពីការចង់បានរបស់មហាជន ឬ ខុសពីការពិត? លោកស្រី ម៉ីសន សុធារី បន្ថែមថា បើមិនចង់បាត់បង់ព័ត៌មានដែលជាការពិតទេ មហាជនគួរកុំឱ្យអ្នកសារព័ត៌មានសរសេរពីអ្វីដែលផ្គាប់ចិត្តរបស់ខ្លួន ហើយកុំដោយសារតែព័ត៌មាននោះមិនត្រូវចិត្តខ្លួន ទៅនិយាយថាអ្នកកាសែត ឬ ស្ថាប័ននោះ ខុសពីវិជ្ជាជីវៈសារព័ត៌មាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ