ព័ត៌មានជាតិ
លោក លាង ដឺលុច៖ ការវិវត្តនៃវិស័យសារព័ត៌មានហួសហេតុ អាចនាំឱ្យខូចគុណភាពនៃអំណាន
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីដោយក្រសួងព័ត៌មាន មានរហូតដល់ជាង ២ពាន់ស្ថាប័ន។ ដោយសារការកើនឡើងនៃចំនួនអង្គភាពសារព័ត៌មាន លោក លាង ដឺលុច នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ និងប៉ះពាល់មួយចំនួនលើការវិវត្តនៃវិស័យសារព័ត៌មានកាន់តែមានសន្ទុះខ្លាំងឡើងៗ។

លើកឡើងនៅក្នុងកិច្ចពិភាក្សាពិសេសរបស់«កម្ពុជាថ្មី» កាលពីពេលថ្មីៗកន្លងទៅនេះ លោក លាង ដឺលុច បានលើកឡើងថា ក្នុងនាមលោកជាមនុស្សម្នាក់ដែលបានដើរនៅក្នុងវិស័យសារព័ត៌មានដូចគ្នា អ្វីដែលជាក្តីព្រួយបារម្ភនោះគឺការវិវត្តខ្លាំងនៃបច្ចេកវិទ្យាឌីជីថល ពេលខ្លះអាចប៉ះពាល់ដល់គុណភាពសារព័ត៌មាន ជាពិសេសការកើនឡើងនៃវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។

លោក លាង ដឺលុច បានឱ្យដឹងថា បច្ចុប្បន្ន វិស័យសារព័ត៌មានកាន់តែប្រែប្រួលបន្តិចម្តងៗ រហូតពេលខ្លះអាចធ្វើឱ្យបាត់បង់គុណភាពនៃអំណានអត្ថបទ ការសរសេរកាន់តែខ្លីជាងមុន មិនមានភាពស៊ីជម្រៅ ព្រមទាំងការអានអត្ថបទជាដើម។ មួយវិញទៀត មានសារព័ត៌មានមួយចំនួនដើម្បីអាចផ្ទាប់ចិត្តដល់អ្នកអាន ឈានដល់លែងធ្វើព័ត៌មានដែលមានគុណភាពតទៀត។

ត្រង់ចំណុចនេះដែរ នាយកប្រតិបត្តិក្លឹបអ្នកការសែតកម្ពុជាបានពន្យល់ថា «វាអាចផ្ដល់អត្ថប្រយោជន៍ដល់សារព័ត៌មានមួយចំនួន ក្នុងការធ្វើព័ត៌មានបានលឿន ថ្មីៗ និងឆាប់រហ័ស ប៉ុន្តែជាក់ស្ដែងការធ្វើនូវព័ត៌មានខ្លី បានធ្វើឱ្យពួកគេលែងធ្វើព័ត៌មានស៊ីជម្រៅបន្តទៀត ដែលនាំឱ្យបាត់តម្លៃឬអាចប៉ះពាល់ដល់សង្គមជាដើម»។
លោក លាង ដឺលុច បានគូសបញ្ជាក់បន្ថែមថា នៅពេលមានការវិវត្តច្រើនហួសហេតុនៃសារព័ត៌មាន ក៏ដូចជាគុណភាពនៃព័ត៌មាន អ្វីជាចំណុចនៃការព្រួយបារម្ភ យើងក៏មិនទាន់ដឹងទេថានឹងមានអ្វីកើតមាន ឬអាចរំខាននាពេលខាងមុខទៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ