Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សុំអធ្យាស្រ័យអំពីបញ្ហាចូលទស្សនាពិធីបើក-ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងការប្រកួតបាល់ទាត់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអធ្យាស្រ័យពីបងប្អូនជនរួមជាតិ អំពីបញ្ហាសំបុត្រចូលទស្សនាពិធីបើក-ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងការប្រកួតកីឡាបាល់ទាត់ ដែលមានអ្នកចង់ចូលទស្សនាច្រើន តែពហុកីឡដ្ឋានរបស់យើងទទួលអ្នកចូលទស្សនាមានកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារជាសំឡេង នៅយប់ថ្ងៃទី ៣ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមជាផ្លូវការ។ ប៉ុន្តែមុនព្រឹត្តិការណ៍ជាផ្លូវចាប់ផ្ដើម មានការប្រកួតកីឡាមួយចំនួន ជាពិសេសគឺកីឡាបាល់ទាត់ និងវិញ្ញាសាមួយចំនួនទៀត បានប្រកួតខ្លះរួចហើយ។

ពាក់ព័ន្ធននឹងបញ្ហាសំបុត្រចូលទស្សនាពិធីបើក-ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងការប្រកួតបាល់ទាត់ បានក្លាយជាប្រធានបទវែកញែកគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ត្រង់ចំណុចនេះ សម្ដេចតេ​ជោ ហ៊ុន សែន បានស្នើសុំការអធ្យាស្រ័យចំពោះបងប្អូនជនរួមជាតិ ដែលជាកត្តាជាក់ស្ដែងមិនអាចដោះស្រាយបាន ព្រោះពហុកីឡដ្ឋានរបស់កម្ពុជាមិនអាចដាក់មនុស្សរាប់ម៉ឺននាក់ឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រលាញ់ ព្រោះបញ្ហានេះវាជាកត្តាសត្យានុម័ត ដែលមិនអាចដោះស្រាយបាន ដោយសារតែស្ដាតយើង ស្ដាតចាស់អាចទទួលបានត្រឹមកម្រិត ៣, ៤ម៉ឺននាក់ ក្នុងពេលដែលមនុស្សចូលមើល ដែលចង់ចូលមើល ៣០ម៉ឺននាក់ ឬ ៥០ម៉ឺននាក់ ឯណោះ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់ស្ដាតថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម អាចទទួលមនុស្សត្រឹមតែ ៦ម៉ឺន ទៅ ៧ម៉ឺននាក់ តែមនុស្សចង់មើលអាចដល់កន្លះលាននាក់។ ដូច្នេះអ្នកដែលបានទទួលសំបុត្រចូលទស្សនា ពិតជាសប្បាយរីករាយ តែអ្នកមិនបានទទួលនឹងមិនសប្បាយចិត្តឡើយ ហើយពេលខ្លះមានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ យើងមានទីធ្លាត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចង់ចូលមើលច្រើន កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម