ព័ត៌មានជាតិ
ព្រះអគ្គិជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រក្រុងសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនកុះករ
សៀមរាប ៖ ភ្លើងគប់ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែមកដល់ខេត្តសៀមរាបជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣នេះ ក្រោមការចូលរួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា វាជាមោទនភាព ដែលខេត្តសៀមរាប បានទទួលការវិលត្រឡប់មកវិញនូវព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយនឹងការអបអរសាទរនេះ មានអ្នកស្ម័គ្រចិត្តប្រមាណជា១៥០០នាក់ បានចូលរួមដង្ហែ និងជាច្រើននាក់ទៀតបានចូលរួមអបអរការដង្ហែព្រះអគ្គិជ័យកីឡា យកទៅរក្សាទុកនៅវត្តព្រះរាជបូណ៌ មុននឹងដង្ហែបន្តទៅកាន់ខេត្តកំពង់ធំនាថ្ងៃទី០៤ ខែមេសានេះ។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្តារបែន មុខប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា បានប្រទានអគ្គិជ័យកីឡានេះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

ជាមួយបេសកកម្មដ៏ពិសេស នៃដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជានេះ សម្ដេចពិជ័យសេនា ទៀត បាញ់ បានចាត់តាំងប្រតិភូមួយក្រុម ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ គឺជាបេសកជនពិសេសតំណាង CAMSOC ព្រមទាំងអនុប្រធាន និងសមាជិក ៨រូបទៀត ដើម្បីធ្វើការជាមួយស្ថានទូត និងស្ថានតំណាងកម្ពុជាប្រចាំប្រទេសនានា រៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ចាប់ពីខេត្តសៀមរាប រហូតត្រឡប់មកកម្ពុជាវិញ ឲ្យទទួលបានជោគជ័យ។ បន្ទាប់ពីព្រះអគ្គីជ័យកីឡា ចូលដល់ទឹកដីកម្ពុជា តំណាង CAMSOC និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងត្រូវទទួលព្រះអគ្គិជ័យកីឡា ហើយដង្ហែតាមរថយន្ដឆ្ពោះមកខេត្តស្ទឹងត្រែង ហើយសម្រាកនៅទីនោះមួយយប់ មុនបន្ដដំណើរមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា។ ដូច្នេះរាល់ការឈប់សម្រាកនៅប្រទេស ឬរាជធានី-ខេត្តនីមួយៗ ចង្កៀងព្រះអគ្គិជ័យកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង។
ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព។ លើសពីនេះ ព្រះអគ្គីកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ”៕
ដោយ ៖ គឿនវេត





















-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ