Connect with us

ព័ត៌មានជាតិ

ក្នុងថ្ងៃ​ប្រកួត​កីឡា​ទ្រីយ៉ាត្លុង​នៅកែប​ លោក​អភិបាល​ខេត្ត​សំណូមពរ​ពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​សងខាង​ផ្លូវ​គ្រប់​គ្រង់​ឲ្យ​ល្អ​កុំ​ឲ្យ​រត់​ឆ្លងកាត់

បានផុស

នៅ

កែប ៖ នា​រសៀល​ថ្ងៃទី​៣​ ខែឧសភា ​ឆ្នាំ​២០២៣​នេះ​ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​សហការ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អា​ស៊ី​អាគ្នេយ៍​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង ​នៅ​ខេត្ត​កែប​នា​ថ្ងៃ​ខាងមុខនេះ​។

ដើម្បី​កុំ​ឱ្យ​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ដោយ​ចៃដន្យ​ប្រការ​ណាមួយ ​ចំពោះ​ក្រុម​កីឡាករ ដែល​ត្រូវធ្វើ​ការប្រកួត​កីឡា​ទ្រី​យ៉ាង​ត្លុង នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ លោក​អភិបាលខេត្ត​កែប បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​លំនៅដ្ឋាន​នៅ​សងខាង​ផ្លូវ​ដែល​ក្រុមកីឡា​ត្រូវ​ធ្វើ​ការប្រកួត ត្រូវ​គ្រប់គ្រង​សត្វ​ចិញ្ចឹម​ឲ្យ​បានល្អ កុំ​ឲ្យ​មាន​ការរត់​ឆ្លងកាត់​ផ្តេសផ្តាស់ ដើម្បី​បញ្ចៀស​ករណី​គ្រោះថ្នាក់​កើតមានឡើង​ដោយ​ប្រការ​ណាមួយ​ទៅ​ក្រុមកីឡា​។​

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​បញ្ជាក់​ថា ក្រៅពីនោះ​ការគ្រប់គ្រង​លើ​បញ្ហា​អនាម័យ ជាពិសេស​កាក​សំណល់​ផ្លា​ស្ទិ​ក​អាជ្ញាធរ​ក្រុងកែប ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​បរិស្ថាន​សោភ័ណភាព កុំ​ឲ្យ​មាន​សំរាម​នៅ​រាយប៉ាយ​នៅ​តាម​ដង​ផ្លូវ វិថី​នានា​ក្នុង​ក្រុងកែប បន្ថែម​ពី​នោះ ​ត្រូវ​ធ្វើ​ការហាមឃាត់​មិន​ឲ្យ​មាន​រថយន្ត​ដឹក​ដី ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​នៃ​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម​នេះ ក៏​ដូចគ្នា​នោះ​ដែរ​ត្រូវ​ឲ្យ​ផ្អាក​រាល់​ការដ្ឋាន​ណា ដែល​មិន​មាន​របៀបរៀបរយ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អភិបាលខេត្ត​កែប​បាន​សង្កត់ធ្ងន់ៗ​ថា ទាំង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ធ្វើ​យ៉ាង​សម្រេច​ឲ្យ​បាន​ជោគជ័យ នៅ​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅ​ខេត្ត​កែប ដើម្បី​លើកមុខ​មាត់​ប្រទេសជាតិ​យើង​លើ​ឆាក​អន្តរជាតិ។​

ដូច​គ្នា​នេះ​ដែរ លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បញ្ជាក់ដែរថា ព្រឹត្តិការណ៍​ស៊ី​ហ្គេម ទ្រី​យ៉ា​ត្លុង លើក​នេះ ជា​មុខមាត់​របស់​ប្រទេស​កម្ពុជា សន្តិសុខ​សុវត្ថិភាព​របស់​ប្រតិភូ និង​កីឡាករ​ជា​រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​។

ក្នុង​នោះ​លោក​ក៏​រំពឹង​ខ្ពស់​ថា ក្រុម​កីឡាករ​ជម្រើស​ជាតិ​របស់​យើង នឹង​យក​បាន​នូវ​មេដាយ ជូន​ប្រទេសជាតិ​របស់ខ្លួន​។

ជុំវិញ​បញ្ហា​ទាំងនេះ លោក ខេង យ័ន អភិបាល​ក្រុងកែប បាន​បញ្ជាក់​ថា កន្លងមក​រដ្ឋបាល​ក្រុងកែប​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ​ដែរ ក្នុងនោះ​មានការ​ដាក់ចេញ​នូវ​វិធានការ​នានា ដើម្បី​ធានាឱ្យមាន​ភាពល្អប្រសើរ​លើ​បញ្ហា​សំរាម​នេះ ក្នុង​នោះ​ណែនាំ​ប្រជាពលរដ្ឋ ពី​ការគ្រប់គ្រង​សត្វពាហនៈ​របស់ខ្លួន ជាមួយគ្នានេះ​អាជ្ញាធរ​ក្រុង ក៏បាន​បំផុស​ចលនា​មហាជន​ក្នុង​ចូលរួម​អបអរសាទរ ជាមួយ​ព្រឹត្តិការណ៍​ក៏​សំខាន់​នេះ។

គួរ​បញ្ជាក់​ដែរ​ថា ការប្រកួត​ប្រភេទ​កីឡា​ទ្រី​យ៉ាង​ត្លុង (​ហែល​ទឹក ជិះ​កង់ រត់​) លើ​៧​វិញ្ញាសា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹងធ្វើ​ឡើង​ក្នុង​ខេត្ត​កែប ដែល​ដំណើរ​ការប្រកួត​នឹង​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ​២០២៣​នេះ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម