សន្តិសុខសង្គម
ផ្ទះជាង ៨ ពាន់ខ្នងរងការបំផ្លាញដោយសារខ្យល់ន្ត្រាក់
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ១០០ លើកទៅលើខេត្តចំនួន ២៤ លើកលែងរាជធានីភ្នំពេញបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៩០នាក់ និងខូចខាតផ្ទះសម្បែងជាង ៨ ពាន់ ខ្នងព្រមទាំងអគារផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែឧសភានេះថា ចាប់ពីខែមករារហូតមកដល់ខែមេសាឆ្នាំ ២០២៣ នេះ បាតុភូតខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១០១លើកបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១០១១ ខ្នង របើកដំបូលផ្ទះខូចខាតមធ្យមចំនួន ៧៣២៨ ខ្នង សាលារៀន៥៥ខ្នង អគាររដ្ឋបាល១៤កន្លែង តូបលក់ដូរ៤០តូប ស្លាប់មនុស្ស៦នាក់ និងរងរបួសចំនួន៨៧នាក់។

បាតុភូតខ្យល់កន្ត្រាក់រយៈពេល៤ខែនេះបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២២កន្លងទៅមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយសារការប្រែប្រួលអាកាសធាតុពិសេសនៅក្នុងខែមេសាឆ្នាំ ២០២៣ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិមានខ្យល់កន្ត្រាក់កើតឡើងច្រើន ខណៈ៤ខែឆ្នាំមុនមានបាតុភូតខ្យល់កន្ត្រាក់កើតឡើងចំនួន ៦០ លើកបណ្តាលឱ្យរលំផ្ទះខូចខាតធ្ងន់ធ្ងរចំនួន៣៥៨ខ្នង របើកដំបូលផ្ទះខូចខាតមធ្យមចំនួន១៤៨៤ខ្នង សាលារៀន១៤ខ្នង អគាររដ្ឋបាល៤កន្លែង ស្លាប់មនុស្ស២នាក់និងរងរបួសចំនួន១៦នាក់៕

យោងតាមក្រសួងធនធានទឹកនិងឧត្តុនិយមបានឱ្យដឹងថាកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងបរិមាណ ពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែឧសភាដោយសារ ឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ចិន និងឥទ្ធិពល ខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីនិងមានស៊ីតុណ្ហភាពចាប់២៥អង្សាដល់ជិត៤០អង្សា៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?