Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្តាំផ្ញើរដល់មេប៉ុស្តិ៍បន្តចូលរួមថែរក្សាសុវត្ថិភាព ទទួលក្បួន ដង្ហែព្រះអគ្គិជ័យកីឡាឆ្លងកាត់

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការផ្តាំផ្ញើរដល់មេប៉ុស្តិ៍ បន្តចូលរួមថែរក្សា សុវត្ថិភាព ឲ្យបានល្អ ទទួលក្បួនដង្ហែព្រះអគ្គិជ័យកីឡា ឆ្លងកាត់ស្រុកស្គន់ ខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយមេប៉ុស្តិ៍នគរបាល រដ្ឋបាលផ្តៅជុំ និងប្រជាការពារ ប្រកបដោយក្តីស្រឡាញ់នៅខេត្តកំពង់ចាមថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣។

សម្តេចបានផ្តាំផ្ញើរដល់មេប៉ុស្តិ៍ ក៏ដូចជាប្រជាការពារភូមិ ត្រូវចូលរួមថែរក្សា សុខ សន្តិភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវសុវត្ថិភាព ភូមិ-ឃុំ។

ជាពិសេស ថែរក្សា សុខ សុវត្ថិភាព ក្នុងឱកាសដែលក្បូនដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងឆ្លងកាត់ទីប្រជុំស្គន់ នឹងបន្តដំណើរឆ្ពោះវិមាន ឈ្នះ ឈ្នះ ដើម្បីចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ តែម្ដង៕

អត្ថបទ៖​ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថភ្លើង
ចរាចរណ៍២១ នាទីutes មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម