ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល៖ ការបង្កើតរដ្ឋបាលក្រុងអរិយក្សត្រថ្មី នឹងជួយបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច-សង្គមកាន់តែប្រសើរ
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រថ្មីនេះនឹងជួយបង្កើនសក្តានុពលផ្នែកសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រជាផ្លូវការកាលពីថ្ងៃទី០៣ ខែឧសភា លោកអភិបាលខេត្តបានបន្តថា ជាពិសេសនឹងជួយពង្រឹងនូវការគ្រប់គ្រងរដ្ឋបាលដែនដីការចាត់ចែងដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានាឱ្យបានសមស្របទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។

លោកអភិបាលខេត្តបានបន្តទៀតថា ការប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងអរិយក្សត្រ នៃខេត្តកណ្តាល បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបំបែក និងបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ, ឃុំកោះឧញ៉ាតី, ឃុំព្រែកអំបិល ឃុំព្រែកលួង,ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុំ និងឃុំចំនួន៥ ទៀត ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ,ឃុំសារិកាកែវ, ឃុំពាមឧញ៉ាអុង, ឃុំព្រែកក្មេង និងឃុំបារុង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានជំរុញក្រុមប្រឹក្សាក្រុងអរិយក្សត្រអភិបាលក្រុងអរិយក្សត្រ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងអរិយក្សត្រត្រូវរួបរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការកសាងនិងការអភិវឌ្ឍក្រុងអរិយក្សត្រ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងនោះរួមមានការផ្តល់សេវាសាធារណៈ កិច្ចខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រដែលទើបបំបែក និងបង្កើតថ្មី ជាពិសេស ការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មនិងប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្ត វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនានានៅក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ នៃខេត្តកណ្តាល របស់យើងទាំងមូល៕
អត្ថបទ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ