ព័ត៌មានជាតិ
៤ខែឆ្នាំនេះ កម្ពុជាមានករណីជំងឺគ្រុនឈាមជាង១៦០០ករណី ស្លាប់៣នាក់កើនឡើងជាង២ដង
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែឧ
សភា នេះថា នៅក្នុងរយៈពេល៤ខែឆ្នាំ២០២៣នេះ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន១៦៦៧ករណីក្នុងនោះស្លាប់ចំនួន៣នាក់មានការកើនឡើងជាង២ដងបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅដែលមានត្រឹមតែ៦១១ករណីក្នុងនោះស្លាប់១នាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិតបានបន្តថា រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេរួមមានខេត្តកណ្តាល រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ ខេត្តព្រះសីហនុ និងខេត្តតាកែវ។ លោក វេជ្ជបណ្ឌិតបានប៉ាន់ស្មានថាស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ២០២៣នេះអាចនឹងកើនឡើងដល់ជាង២ម៉ឺនករណីខ្ពស់ជាងឆ្នាំ២០២២ដែលមានករ
ណីជំងឺគ្រុនឈាមជាង១២៥០០ករណីក្នុងនោះស្លាប់១៩នាក់ដោយសារវាជាឆ្នាំកៀកទៅនឹងវន្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំនេះក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន២០០តោនសេរ៉ូមជិត៦ម៉ឺនប្លោកនិងថ្នាំបាញ់សម្លាប់មូសជិត៥ពាន់លីត្រនិងត្រៀមសារអប់រំពីវិធា
នការការពារជំងឺគ្រុនឈាមសម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមវិទ្យុអនឡាញនិងទូរទ្សសន៍ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ផងដែរ។

លោកវេជ្ជបណ្ឌិតបានណែនាំថាក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតនិងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើមនិងអាជីវករនិងម្ចាស់ជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូសូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឲ្យមានសុវត្ថិភាពជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាលបង្កើតបានជាប្រភពកកើតនិងជំរកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត