Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម គាំទ្រការរៀបចំវេទិកាធុរកិច្ច​កម្ពុជា-កូរ៉េ ដើម្បីទាក់ទាញវិនិយោគិន

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម គាំទ្រដល់ការរៀបចំវេទិការធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ ២០២៣ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបន្តសហការ​រៀបចំវេទិកាធុរកិច្ចនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីកូរ៉េ និងបរទេស​ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្មី លោក ប៉ាន សួរស័ក្តិ បានសម្តែងការពេញចិត្តនូវកំណើនពាណិជ្ជកម្មទ្វេភាគី ដែលសមិទ្ធផលនេះមានការរួមចំណែកយ៉ាងសំខាន់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានជំរុញឱ្យភាគីទាំងពីរ ចាប់ផ្តើមពិភាក្សា និងត្រៀមរៀបចំការចរចាលើសេវាកម្ម និងវិនិយោគ ដើម្បីជំរុញ និងលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

លោក ប៉ាន សូរស័ក្តិ ក៏បានជំរុញឱ្យភាគីទាំងពីរសហការគ្នាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលភាគីទាំងពីរជាសមាជិកមានដូចជា អាសិប អាស៊ាន-កូរ៉េ ដើម្បីទាញយកប្រយោជន៍ និងបំពេញបន្ថែមឱ្យគ្នា។ លើសពីនេះទៀត លោកសង្ឃឹមថា ក្នុងអាណត្តិរបស់ ឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

លោក PARK JUNG-WOOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្មី បានគាំទ្រនូវអនុសាសន៍របស់រដ្ឋមន្រ្តី ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំងពីរជាសមាជិក តាមរយៈការផ្សព្វផ្សាយ សិក្ខាសាលា ការកសាង​សមត្ថភាពមន្រ្តីជំនាញពាក់ព័ន្ធនានា ជាដើម។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយគាំទ្រកូរ៉េ ក្នុងព្រឹត្តិការណ៍នានាកន្លងមក និងប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការកៀរគររកវិនិយោគិន​កូរ៉េ និងបរទេសមកវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធិ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម