Connect with us

ព័ត៌មានជាតិ

ខេត្តកែប​ផ្អាកចរាចរណ៍ ៤ ថ្ងៃចំពោះរថយន្ត​ដឹក​ជញ្ជូនរ៉ែផ្លូវ ៣៣ អា ដើម្បីប្រកួតកីឡាទ្រីយ៉ាថ្លុង

បានផុស

នៅ

រដ្ឋបាលខេត្តកែបបាន​ប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនរ៉ែគ្រប់ប្រភេទ ដែលកំពុងធ្វើចរាចរណ៍​លើដងផ្លូវជាតិលេខ ៣៣អា ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ លើប្រភេទកីឡាទ្រីយ៉ាថ្លុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ចូលរួមអបអរសាទរនូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្ដោះអាសន្ននូវការដឹកជញ្ជូនរ៉ែលើកំណាត់ផ្លូវជាតិលេខ៣៣អាការដ្ឋានសំណង់ និងហាមដាច់ខាតសត្វចិញ្ចឹមគ្រប់ប្រភេទឆ្លងកាត់ដងផ្លូវ​ពិសេសចាប់ពីចំណុចមុខក្លោងទ្វារវិហារខ្មែរឥស្លាម កាត់តាមផ្សារក្ដាម ផ្លូវ1KEP1 រហូតដល់មុខសាលាខេត្តកែប ពីថ្ងៃទី ៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៣ ដោយគន្លងផ្លូវនេះ ស្ថិតក្នុងសៀគ្វីនៃការប្រកួតកីឡាស៊ីហ្គេម»

ខេត្តកែបក៏ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសជា ទីតាំងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រភេទកីឡា​ទ្រីយ៉ាថ្លុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម