ព័ត៌មានជាតិ
ប្រធានសារមន្ទីរជាតិចង់ឃើញកូនខ្មែរម្នាក់មកសារមន្ទីរមិនតិចជាង៥ដងក្នុងមួយជីវិត
ប្រធានសារមន្ទីរជាតិ នៅក្នុងកិច្ចសម្ភាសន៍ជាមួយកម្ពុជាថ្មីបានលើកឡើងពីទស្សនៈរបស់លោកដែល ចង់ឲ្យសារមន្ទីរជាទីកន្លែងមួយពោរពេញទៅដោយភ្ញៀវទេសចរណ៍ ជាពិសេសកូនខ្មែរដែលបានសិក្សារៀនសូត្រនៅសាលានានា ចូលរួមទស្សនាសារមន្ទីរជាតិឲ្យបានច្រើនដង គឺយ៉ាងហោចណាស់ក្នុងម្នាក់ឲ្យបាន៥ដងក្នុងមួយជីវិត។

លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិបានសង្កត់ធ្ងន់ថា សារមន្ទីរមិនមែនគ្រាន់តែជាកន្លែងដែលជួសជុលវត្ថុបុរាណ និងដាក់តាំងវត្ថុបុរាណប៉ុណ្ណោះទេ តែជាកន្លែងដែលបានផ្តល់នូវចំណេះដឹងនូវអ្វីដែលខ្មែរមាននៅក្នុង សារមន្ទីរដែលអាចឲ្យកូនខ្មែរចងចាំ។ លោកបានបន្ថែមថាលោកក៏មានគម្រោងបង្កើតនូវកម្មវិធីផ្សេងៗ ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាប្អូនៗសិស្សានុសិស្សឲ្យបានទៅចូលរួមឲ្យបានញឹកញាប់ដោយគ្មានការធុញទ្រាន់។

លោកបន្តទៀតថាការដែលមានកម្មវិធីថ្មីៗច្រើនអាចជួយជំរុញឲ្យកូនខ្មែរ ជាពិសេសសិស្សានុសិស្សចូលទស្សនាសារមន្ទីរឲ្យបានញឹកញាប់ ហើយជាក៏ជាការបណ្តុះគំនិតដល់ពួកគាត់ឲ្យចង់ស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ជាតិយើងឲ្យបានច្រើន។ នៅក្នុងន័យនេះលោកចង់ឲ្យសិស្សានុសិស្សចូលទស្សនាសារមន្ទីរជាតិឲ្យបានយ៉ាងតិច៥ដងក្នុងមួយជីវិតរបស់ពួកគាត់ ដើម្បីឲ្យគាត់បានយល់ដឹងបន្ថែមពីប្រវត្តិវត្ថុបុរាណដែលខ្មែរមាន។

ទន្ទឹមនឹងនោះលោក ឆាយ វិសុទ្ធ ក៏បានលើកទឹកចិត្តឲ្យប្អូនៗសិស្សានុសិស្សខិតខំប្រឹងប្រែង តស៊ូរៀនសូត្រទៅលើជំនាញដែលខ្លួនមាន ហើយព្យាយាមឲ្យបានច្រើន ពិសេសផ្តល់ឱកាសឲ្យខ្លួនឯងបានសិក្សារៀនសូត្រ ស្រាវជ្រាវឲ្យលើសពីអ្វីដែលខ្លួនមាន៕
អត្ថបទ៖ គេន ម៉ាលិះ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ