Connect with us

ព័ត៌មានជាតិ

៤ ខែឆ្នាំនេះ មានមនុស្សស្លាប់-របួស ជាង ៣០ នាក់ និងឆេះផ្ទះជិត ៣០០ ខ្នង ដោយអគ្គិភ័យ

បានផុស

នៅ

រយៈពេល ៤ ខែ ឆ្នាំ ២០២៣ នេះ គ្រោះ​អគ្គិភ័យ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ៣០ នាក់ និង​ឆេះ​ផ្ទះ​ជិត ៣០០ ខ្នង ព្រមទាំង​ឆេះ​តូប​លក់ដូរ សាលារៀន និង​អគារ​ផ្សេងៗ​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៥ ឧសភា​នេះ​ថា ចាប់ពី​ខែ​មករា រហូត​មក​ដល់​ខែ​មេសា ឆ្នាំ ២០២៣ នេះ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ២៥៦ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ ២៩០ ខ្នង​ល្វែង, ឆេះ​តូប​ផ្សារ ២១ តូប, ឃ្លាំង​ទំនិញ ២ ,សាលារៀន ១ ខ្នង ,រោងចក្រ​សិប្បកម្ម ៥ កន្លែង, អគារ​រដ្ឋបាល ៥ កន្លែង, ស្លាប់​មនុស្ស ១៣ នាក់ ,និង​របួស ១៩ នាក់។

លោក​បាន​បន្ត​ថា ក្នុង​ចំណោម​គ្រោះ​អគ្គិភ័យ​ចំនួន ២៥៦ លើក កើត​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាងគេ​មាន ៤៤ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ ៣៣ ខ្នង​ល្វែង ,ឃ្លាំង​ទំនិញ ២ ,រោងចក្រ​សិប្បកម្ម ១ កន្លែង ,ស្លាប់​មនុស្ស ៣ នាក់ ,និង​របួស ២ នាក់។

លោក​បាន​បន្ត​ទៀត​ថា ចំណែក​អ្នក​ស្លាប់​ចំនួន ១៣ នាក់ ដោយសារ​អគ្គិភ័យ ក្រៅពី​រាជធានី​ភ្នំពេញ ៣ នាក់ ក្នុង​នោះ​ខេត្ត​កណ្ដាល ស្លាប់ ១ នាក់, តាកែវ ១ នាក់ ,ស្វាយរៀង ២ នាក់ ,ស្ទឹងត្រែង ១ នាក់ ,កំពង់ចាម ៣ នាក់ ,និង​ខេត្ត​ព្រះសីហនុ ២ នាក់។

លោក​បាន​បន្ថែម​ថា ចំនួន​អគ្គិភ័យ ៤ ខែ ឆ្នាំ ២០២៣ នេះ បើ​ធៀប​ទៅ​នឹង​រយៈពេល ៤ ខែ​ដូចគ្នា កាលពី​ឆ្នាំ ២០២២ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ ៤ ខែ​ឆ្នាំមុន មាន​ករណី​អគ្គិភ័យ​កើតឡើង​ចំនួន ១៨៣ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ ២៣៩ ខ្នង​ល្វែង, តូប​ផ្សារ ៤០ តូប, ឃ្លាំង​ទំនិញ ៩ ,សាលារៀន ២ ខ្នង ,រោងចក្រ​សិប្បកម្ម ៥ កន្លែង, អគារ​រដ្ឋបាល ២ កន្លែង ,ស្លាប់​មនុស្ស ៥ នាក់ ,និង​របួស ២៣ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម