ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ដង្ហែបុណ្យវិសាខបូជា និងដង្ហែព្រះសារីរិកធាតុ យកមកតម្កល់នៅវត្តឥន្ទញ្ញាណ
រដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ បានរៀបចំដង្ហែបុណ្យវិសាខបូជា និងដង្ហែព្រះសារីរិកធាតុ ចេញពីរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ឆ្ពោះមកតម្កល់នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ឆ្លងកាត់តាមដងផ្លូវសំខាន់ៗ ក្នុងក្រុងព្រះសីហនុ។

ពិធីនេះមានការចូលរួមពីលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រះវមលសាគរ ហ្វាន់ ហឿន ព្រះមេគុណខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗ ទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃដែលព្រះអង្គចូលបរិនិព្វានផងដែរ។ ក្នុងព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥ កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំតែប៉ុណ្ណោះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់បុណ្យ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ព្រះសង្ឃ ពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំដង្ហែក្បួនបុណ្យវិសាខបូជានៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ មកកាន់វត្តឥន្ទញ្ញាណ (វត្តក្រោម) ដែលបង្ហាញពីការគោរពប្រតិបត្តិវិស័យសាសនា របស់កម្ពុជា ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានចូលរួមដង្ហែបុណ្យវិសាខបូជាយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខសប្បាយរីករាយ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា








-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ