ព័ត៌មានជាតិ
ប្រតិភូ និងកីឡាករចំនួន៥ប្រទេសបានមកដល់ខេត្តកែប ដើម្បីត្រៀមប្រកួតកីឡាទ្រីយ៉ាត្លុង
ប្រតិភូ និងអត្តពលិកចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុងចំនួន៥ប្រទេស រួមទាំងកម្ពុជាផងបានមកដល់ខេត្តកែបហើយ នៅសល់ប្រទេសចំនួនពីរទៀត គឺសិង្ហបុរី និងម៉ាឡេស៊ី ដែលនឹងមកដល់នៅពេលយប់នេះ ដើម្បីអាចចូលរួមការហាត់សមការប្រកួតនៅលើទីលានជាក់ស្តែងរួមគ្នានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្រុមការងារស្នាក់នៅហូបចុកប្រចាំខេត្តកែប លោក ម៉ន រ័ត្ន បានប្រាប់ឲ្យដឹងថា នៅរសៀលម៉ោង៤និង៣០ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ ប្រតិភូដឹកនាំក្រុមកីឡាករចូលរួមការប្រកួតកីឡាទ្រីយ៉ាថ្លុង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលនឹងធ្វើឡើងនៅបរិវេណឆ្នេរកម្សាន្តកែប ក្រុងកែបនៅថ្ងៃទី៦ដល់ ៨ខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើដំណើរមកដល់ខេត្តកែបចំនួន៥ប្រទេសហើយ ដែលមានប្រតិភូ និងអត្តពលិកជាក់ស្តែងចំនួន៩៧នាក់ នៅសល់ពីរប្រទេសទៀតនឹងមកដល់នៅពេលយប់នេះ។

ប្រតិភូដឹកនាំក្រុមកីឡាករ អិនដូនេស៊ី បានប្រាប់ថា ការធ្វើដំណើររបស់ក្រុមកីឡាករប្រទេសលោកតាមជើងហោះហើរពីទីក្រុងយ៉ាកាតា មករាជធានីភ្នំពេញ ហើយបន្តជិះរថយន្តក្រុងមកខេត្តកែបតែម្តង។
ការធ្វើដំណើរមកពីភ្នំពេញ និងខេត្តកែបមានភាពងាយស្រួល ចំណាយពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ ជារួមអ្វីៗទាំងអស់មានភាពល្អប្រសើរ ដោយសារមានការជួយសម្របសម្រួលពីក្រុមការងារកម្ពុជា ហើយលោកពិតជាអរគុណខ្លាំងណាស់។

ដោយឡែកចំពោះការរំពឹងក្នុងការប្រកួត នឹងសម្រេចពេលនៅលើទីលានប្រកួតប្រជែងជាក់ស្តែងតែម្តងក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការស៊ីហ្គេមឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅក្រុងកែប ចាប់ពីថ្ងៃទី៦រហូតដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ មាន៧វិញ្ញាសារ មានវិញ្ញាសារទ្រីយ៉ាត្លុង (ហែលទឹក ជិះកង់ រត់ ) ២វិញ្ញាសារ(បុរស នារី) , វិញ្ញាសារឌូអាថ្លុង (រត់ ជិះកង រត់) ២វិញ្ញាសារ(បុរសនារី ជាឯកត្តជន) និងវិញ្ញាសារអាគ័រថ្លុង (ហែលទឹក និងរត់) ៣វិញ្ញាសារ (បុរស នារី និងចម្រុះ) ហើយការហាត់សមប្រកួតនៅលើទីលាននឹងធ្វើនៅថ្ងៃស្អែករួមគ្នា៕
អត្ថបទ៖ សឹង រ៉ាត់










-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល