ព័ត៌មានជាតិ
សេដ្ឋកិច្ចធ្លាក់ចុះគ្រប់កន្លែងអំឡុងពេលកូវីដ តែយុវជនម្នាក់បែរជាកាក់កបជាមួយរបរនេះទៅវិញ
នៅក្នុងសភាពការណ៍កូវីដនៅលើពិភពលោកនេះ កសិករវ័យក្មេងម្នាក់ រស់នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបន្តការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមខ្យង លក់បានប្រាក់យ៉ាងក្រាស់ក្រែល ដើម្បីផ្គត់ផ្គង់ជីវភាពបានយ៉ាងល្អប្រសើរ ដែលអាចចាត់ទុកបានថាជាកសិករគំរូ។

កសិករខាងលើនេះ ឈ្មោះ សយ ចាន់ណាត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះបាននិយា យឲ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមត្រីអណ្ដែងមួយឆ្នាំហើយដោយបានដាក់កូន២០គីឡូ ស្មើនិង ៥ពាន់ក្បាល នៅក្នុងស្រះធ្វើអំពីតង់កៅស៊ូ ដោយបានថែទាំវាឲ្យចំណីការុងស៊ីទៅតាមបច្ចេកទេស ដែលលោកធ្លាប់បានរៀនសូត្រ។ រយៈពេលនេះ១ឆ្នាំនេះ លោកបានលក់ត្រីអណ្ដែងខាងលើនេះ ចំនួន៣ដងហើយ ដោយលក់ចេញក្នុងមួយគីឡូថ្លៃ ៨ពាន់រៀល បានប្រាក់យ៉ាងក្រាស់ក្រែលផ្គត់ផ្គង់គ្រួសារ នៅក្នុងបរិបទកូវីដ ដែលប្រជាពលរដ្ឋភាគច្រើន មិនហ៊ានទៅទីផ្សារទិញត្រីបរិភោគ។

ជាមួយគ្នានេះដែរ លោកក៏កំពុងចិញ្ចឹមសត្វខ្យងស្រែ និងកង្កែបស្រែចំនួន២ស្រះកៅស៊ូសាកល្បង ផងដែរ។ ក្នុងនោះ គឺសត្វកង្កែប លោកបានបង្កាត់មេញីឈ្មោល មកដល់ ឲ្យចំណីធម្មជាតិវាស៊ីបានប្រមាណ ៤០០ ក្បាល ដែលអាចលក់បានក្នុងមួយគីឡូថ្លៃ ១ម៉ឺនរៀល។ ចំណែកសត្វខ្យងវិញ គឺលោកចិញ្ចឹមនៅក្នុងតង់កៅស៊ូ ដោយឲ្យកាកបន្លែវាស៊ី និងត្រូវចិញ្ចឹមវារយៈពេល៣ខែទើបធាត់ និងក៏អាចលក់ចេញបានក្នុងមួយគីឡូថ្លៃ ៨០០០រៀល ផងដែរ។ ទាក់ទងនិងចិញ្ចឹមខាងលើនេះ លោកក៏ធ្លាប់បានទៅរៀនសូត្រនៅសាលាកសិកម្មតាមការណែនាំរបស់មន្ទីរកសិកម្មខេត្ត និងទៅរៀនសូត្រតាមបណ្ដាកសិដ្ឋានមួយចំនួន នៅក្នុងប្រទេសទើបចាប់យកមុខរបរខាងលើនេះ មកធ្វើការចិញ្ចឹមថែទាំជាក់ស្តែង ដែលវាកំពុងតែផ្ដល់ថវិកាជូនលោកជាទីគាប់ចិត្ត។



លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក៏ធ្លាប់បានអំពាវនាវឲ្យប្រជាកសិករយើងតាមមូលដ្ឋាន យកចិត្តទុកដាក់ដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ចិញ្ចឹមត្រីកង្កែបនិងខ្យង ផងដែរ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅតាមមូលដ្ឋាន នៅក្នុងបរិបទកូវីដនេះ ដើម្បីឲ្យប្រជាពលរដ្ឋយើងមានចំណីអាហារហូបចុកគ្រប់គ្រាន់ ដោយមិនបាច់មកទិញដូរនៅក្នុងទីផ្សារ៕


អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ កសិករក្នុងស្រុកសំឡូត ព្រួយបារម្ភរឿងតម្លៃទីផ្សារម្រេច ធ្លាក់ចុះរាល់ឆ្នាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង