Connect with us

ព័ត៌មានជាតិ

បុណ្យវិសាខបូជាដើម្បីអ្វី មានសារសំខាន់បែប​ណា ទើបពុទ្ធសាសនិកជនត្រូវតែប្រារព្វឡើង?

បានផុស

នៅ

ក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង អមជាមួយផ្ទាំងរូបព្រះពុទ្ធដ៏ធំ រួមសម្លេងសូត្រធម៌យ៉ាង​ពិរោះរណ្តំ​​ស្ថិត​នៅ​ក្នុង​អារម្មណ៍មនុស្សម្នាឲ្យមានចិត្តស្ងប់ បានចាកផុតពីក្តីទុក្ខទាំងឡាយឲ្យប្រែក្លាយជាក្តីសុខចម្រើន កើនបញ្ញាតាមក្តីបំណងប៉ងប្រាថ្នា។

រដ្ឋបាលខេត្តបាត់ដំបង បាន​រៀបចំ​បុណ្យវិសាទ​បូជា​ក្នុងនោះក៏មានពុទ្ធសាសនិកជន ព្រះសង្ឃជាច្រើនអង្គ តាជី​យាយជី ប្រជាពលរដ្ឋ មន្ត្រីរាជការមកពីគ្រប់មន្ទីរអង្គភាព សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បានចូលរួមដង្ហែ។ ក្រៅពីនេះក៏មានវត្តមានមន្ត្រីសំខាន់ៗមានដូចជា លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលនៃគណៈអភិបាល​ខេត្តបាត់ដំបង ចូលរួម​ក្នុង​ពិធីបុណ្យវិសាខបូជា និងដង្ហែឆ្ពោះទៅវត្តពោធិ៍វាលក្រុងបាត់ដំបង។

មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ការដង្ហែនៅក្នុងពិធីបុណ្យពិសាខបូជានាឆ្នាំនេះ មាអ្នកចូលរួមច្រើនជាងឆ្នាំមុន និងមានព្រះសង្ឃចូលរួមដង្ហែមានចំនួន ១,០៦៧អង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធបុណ្យពិសាខបូជានេះ កម្ពុជាថ្មីបានដាក់សំណួរទៅលោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប: ខេត្ត​ថា តើបុណ្យវិសាខបូជាធ្វើឡើងដើម្បីអ្វី? ហើយមានសារ:សំខាន់បែបណា? រហូតមកដល់ពេលនេះម៉ោងនេះ លោកមិនបានឆ្លើយតបនោះទេ។

បើទោះបីយ៉ាងនេះក្តី លោកអាចារ្យនៅក្នុងវត្តពោធិ៍វាល​នៅ​ក្នុងក្រុង​បាត់ដំបងបានពន្យល់ថា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ដែលមានន័យថា ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ គឺខែទី៦ ដោយគិតចាប់តាំងពី ខែ មិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខ។

ការរៀបចំពិធីបុណ្យពិសាខបូជានេះ ដើម្បីរំឮកដល់​ព្រឹត្តិការណ៍ធំៗ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណ​គោតម នោះគឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះកើតឡើងចំថ្ងៃ ១៥ កើត ពេញបូណ៌មី ជាថ្ងៃដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាគ្រាន់តែខុសឆ្នាំគ្នាប៉ុណ្ណោះ ដូច្នេះហើយទើបបុណ្យជាតិមួយនេះមានសារ:សំខាន់ណាស់ ដែលខ្មែរយើងចំណាំថា ខែពិសាខ គឺជាខែដែលប្រជាកសិករចាប់ផ្តើមភ្ជួស្រែចម្ការ។

អ្វីដែលនាំឲ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥កើតខែពិសាខនេះឡើង គឺអាស្រ័យដោយសារលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា​បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវថ្ងៃព្រះសម្មាសម្ពុទ្ធ បរមគ្រូប្រសូតផង។ ដូច្នេះហើយទើបនៅថ្ងៃ១៥កើត ខែពិសាខ គឺជាថ្ងៃដែលពុទ្ធសនិកជននៅទូទាំងសកលលោកបានចាត់ទុកជាថ្ងៃមានសារ:សំខាន់បំផុត ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យពិសាខបូជា ខណះដែលអង្គការសហប្រជាជាតិ ក៏បានប្រកាសទទួលស្គាល់តាំងពីថ្ងៃទី១៥ខែធ្នូឆ្នាំ១៩៩៩ថា ពិសាខបូជាគឺជាពិធីបុណ្យអន្តរជាតិមួយដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម