ព័ត៌មានជាតិ
ឥណ្ឌូនេស៊ីនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យឱសថ និងបរិក្ខារវេជ្ជសាស្ត្រ
លោក ប៉ាហាឡា នូរាហា ម៉ានស៊ូរី (Pahala Nugraha Mansury) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានលើកឡើងថាឥណ្ឌូនេស៊ីនឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាបន្ថែមទៀតលើវិស័យសុខាភិបាល ដោយផ្តោតសំខាន់លើផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្ត្រ ព្រោះថាឥណ្ឌូនេស៊ី ជាប្រទេសធំមួយនិងមានក្រុមហ៊ុន រោងចក្រផលិតឱសថច្រើន។

ការលើកឡើងរបស់លោក ប៉ាហាឡា នូរាហា ម៉ានស៊ូរីបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ឧសភានៅក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលនៅទីស្តីការក្រសួង។

ជាការឆ្លើយតបលោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ជាពិសេសនៅក្នុងផ្នែកឱសថនេះ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ឬក៏រវាងវិស័យឯកជន និងឯកជន ដោយអាស្រ័យទៅលើការពិភាក្សាគ្នា រវាងមន្រី្តបច្ចេកទេសជំនាញនៃប្រទេសទាំងពីរ ដែលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មាននាយកដ្ឋានឱសថ បរិក្ខារពេទ្យ និងគ្រឿងសំអាង ជាសេនាធិការក្នុងការពិភាក្សាការងារកិច្ចសហប្រតិបតិ្តការលើវិស័យផ្នែកឱសថនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ ដែលសាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានប្តូរវេន នាឆ្នាំ២០២៣នេះ និងបានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរអញ្ជើញទស្សនកិច្ចរយៈពេលខ្លី មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់លោកអនុរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ជាពិសេសការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ៕
ដោយ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ