ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជា កាន់តែច្បាស់ថា ប្រទេសតូច តែបេះដូងធំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជាកាន់តែច្បាស់ថា កម្ពុជា ប្រទេសតូច តែបេះដូងធំ បន្ទាប់ពីបានប្រកាសអនុញ្ញាតឱ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀតផង។ តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅនោះ។

អ្វីដែលស្តែងឱ្យឃើញកាន់តែច្បាស់ទៀតនោះ គឺនៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាពបំផុតសម្រាប់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា, គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម និងគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានទស្សនីយភាពដ៏អស្ចារ្យ ដែលបង្ហាញពីប្រវត្តិនៃការកកើតទឹកដីនៃអាណាចក្រខ្មែរ , និងភាពចម្រើនរុងរឿងតាំងពីបុព្វកាលរហូតដល់សម័យបច្ចុប្បន្នដែលពោរពេញដោយសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំនាវាកម្ពុជាឈានទៅរកសុខសន្តិភាព។ ការបង្ហាញប្រតិភូកីឡា មកពីប្រទេសនានាក្នុងតំបន់អាស៊ាន និងការដង្ហែរភ្លើងគប់កីឡា។
សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុត ដែលផ្តល់ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (IOC)៕





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់