ព័ត៌មានជាតិ
ទោះក្នុងវិបត្តិកូវីដ១៩ ប៉ុន្តែម្រេចកំពត នៅតែមានហាងឆេងខ្ពស់ដូចមុនដដែល
ថ្វីត្បិតប្រទេសយើង ពិសេសខេត្តកំពត កំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែបើក្រឡេកមកមើលការដាំដុះដំណាំម្រេចរបស់កសិករ ហាក់នៅតែផុលផុសដដែល រីឯតម្លៃក៏នៅតែខ្ពស់ដូចមុន។

ខាងលើនេះ ជាការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត គឺលោក ចាន់ រិទ្ធិ បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ។
លោក ចាន់ រិទ្ធិ បានបញ្ជាក់ឲ្យដឹងផងដែរថា ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តកំពតបានទទួលរងនូវវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែដំណាំម្រេច នៅតែបន្តការដាំដុះជាបន្តបន្ទាប់លើផ្ទៃដីជិត៣០០ហិកតា ដោយការផលិតម្រេចនេះមានសហគមន៍មួយ ដែលកំពុងគ្រប់គ្រងមើលការខុសត្រូវ ថែមទាំងមានក្រុមហ៊ុនចំនួន៤ រួមសហការ ដើម្បីទិញផលិតផលម្រេចសម្រាប់បន្តចែកចាយ នៅលើទីផ្សារអន្តរជាតិ។

ទាក់ទងនឹងការងារដាំម្រេច លោក ងួន ឡាយ ប្រធានសហគមន៍ម្រេចកំពត បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃដដែលថា ផ្ទៃដីបង្កបង្កើនផលម្រេចក្នុងសហគមន៍មានសរុបជាង២៩០ហិកតា ក្នុងនោះយើងអនុវត្តលើផ្ទៃដី១០០% ដោយទទួលទិនផលបានខ្ពស់គួរសម ហើយបច្ចុប្បន្នទីផ្សារម្រេចកំពត ក៏នៅតែមានតម្លៃហាងឆេងខ្ពស់ដូចមុនដដែល ពោលគឺតម្លៃទីផ្សារនៅថេរបែបនេះ រយៈពេល៥ឆ្នាំមកហើយ។

លោក ងួន ឡាយ បានបន្ថែមថា ក្នុងសហគមន៍ម្រេចកំពតមានក្រុមហ៊ុនចំនួន៤ កំពុងសហការដើម្បីទិញម្រេចពីកសិករនៅតំបន់នេះ ដើម្បីវិនិយោគទៅក្រៅប្រទេស ដូចជាក្រុមហ៊ុន ហ្វាមលីង ក្រុមហ៊ុន អ៊ីយូលែន ក្រុមហ៊ុន ផារ៉ាដាយ និងក្រុមហ៊ុន កាំយ៉ា ដោយក្រុមហ៊ុនទាំងនោះបានកង់ត្រាជាមួយកសិករ(អ្នកដាំម្រេចខ្នាតតូច)ប្រមាណ១៧៥គ្រួសារ ដើម្បីទិញម្រេចនាំចេញទៅក្រៅប្រទេស ហើយក្រុមហ៊ុនទិញទៅតាមតម្លៃម្រេចមាន៣ប្រភេទ៖ ទី១. ប្រភេទម្រេចខ្មៅ ១គីឡូក្រាម តម្លៃ១៥ដុល្លារ, ២. ម្រេចក្រហម ១គីឡូក្រាម តម្លៃ២៥ដុល្លារ, ទី៣. ម្រេច ស ១គីឡូក្រាម តម្លៃ២៨ដុល្លារ។ ប៉ុន្តែក្នុងនោះជួនកាល ក៏មានក្រុមហ៊ុនខ្លះសុំចរចាតម្លៃទាបជាងនេះ ហើយក៏មានក្រុមហ៊ុនខ្លះ ផ្តល់តម្លៃលើសពីការកំណត់ ផងដែរ។



ជាមួយគ្នានេះ ប្រធានសហគមន៍ម្រេចកំពត បានបង្ហើបថា ការងារដាំដុះ ដើម្បីទាញយកផលម្រេចក្នុងរដូវណា ក៏ទទួលបានភោគផលល្អ ដោយសារកសិករក្នុងសហគមន៍របស់លោក សុទ្ធតែមានបទពិសោធន៍ខ្ពស់ មានជំនាញច្បាស់លាស់ ក្នុងការថែទាំដំណាំម្រេច ពិសេសមានបច្ចេកទេសផ្នែកផលិតកម្ម មានជំនាញកម្ចាត់សត្វល្អិតបានទាន់ពេលវេលា ថែមទាំងទប់ស្កាត់បាននូវហានិភ័យផ្សេងៗទៀតផង៕
អត្ថបទ៖ សេង ណារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា