ព័ត៌មានជាតិ
ការប្រកួតកីឡាស៊ីហ្គេម ប្រភេទអត្តពលកម្ម លើវិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ
សៀមរាប ៖ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសារត់ម៉ារ៉ាតុងបុរស-នារី នៃប្រភេទអត្តពលកម្ម បានចាប់ផ្តើមដំណើរការហើយ នៅតំបន់ប្រាសាទអង្គរវត្ត ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ ដោយការវិលជុំ គឺចាប់ផ្ដើមពីមុខប្រាសាទអង្គរវត្ត ដល់ខ្លោងទ្វារដៃឆ្នាំ ខាងជើងប្រាសាទបាយ័ន រួចបត់ត្រឡប់មកវិញ ដោយការវិលជុំ ដែលមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន។

ដោយឡែកការប្រកួតលើវិញ្ញាសាដើរប្រណាំង ( បុរស-នារី ) ចម្ងាយ២០ គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោង៤រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានអត្តពលិកចំនួន១៥រូប ។

សូមជម្រាបជូនថា វិញ្ញាសាអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ការប្រកួតមានវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត៕
ដោយ ៖ គឿនវេត




-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?