ព័ត៌មានជាតិ
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីចំនួន ៩០៤នាក់
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីចំនួន ៩០៤នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន៩០៤នាក់ នៅព្រឹកថ្ងៃទី៦ឧសភានេះ លោក ថា យ៉ាវ ប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំនិងក្រុមការងារចុះជួយស្រុកស្ទោងបានមានប្រសាសន៍ថា សមាជិកថ្មីចំនួន៩០៤នាក់មកពីឃុំ២របស់ស្រុកស្ទោង គឺឃុំចំណារក្រោមនិងឃុំសំព្រោជដោយលោកចាត់ទុកថាការចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំង៩០៤នាក់នៅពេលនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនដូចគណបក្សប្រជាជនកម្ពុជានោះទេ។

ជាងនេះទៀត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ពិសេស សម្ដេច តេជោហ៊ុនសែនប្រធានគណបក្សតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈទាំងអស់ហើយក៏មិនដែលរត់ចោលប្រជាជនយើយនោះដែរ។ មិនតែប៉ុណ្ណោះនៅពេលប្រជាជនជួបការលំបាកខ្វះខាតក៏ដូចជួបគ្រោះធម្មជាតិផ្សេងៗគណបក្សប្រជាជនកម្ពុជា តែងចុះជួយសង្គ្រោះបានទាន់ពេលវេលាថែមទៀតផងនិយាយរួមគឺមិនដែលបោះបង់នឹងបានមិនគិតដល់សុខទុក្ខរបស់ប្រជាជនយើងម្ដងនោះទេ។

ដូចនេះយើងត្រូវតែបន្តរួមសុខរួមទុក្ខ ជាមួយគ្នាជាបន្តទៀតដើម្បីភាពសុខសាន្តរបស់ប្រជាជន និង ការនាំមកនូវការអភិវឌ្ឍន៍លើកគ្រប់វិស័យដល់ជាតិមាតុភូមិរបស់យើងនិងដើម្បីកូនចៅជំនាន់ក្រោយៗទៀត។

លោកប្រធានក្រុមការងាររូបនេះក៏បានចាត់ទុកការចូលរួមរបស់សមាជិក សមាជិកាថ្មីទាំង៩០៤នាក់នាពេលនេះគឺជាបង្ហាញឲ្យឃើញយ៉ាងច្បាស់ការជឿជាក់និង ការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ហើយតាមរយៈសមាជិកថ្មីនេះដែរ ក៏បានបង្កើនកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជននិងការអភិវឌ្ឍន៍ប្រទេស។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជានៅតែទទួលស្វាគមន៍ជានិច្ចចំពោះបងប្អូនដែលស្ម័គ្រចិត្តដោយស្មោះចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ទន្ទឹងនឹងនេះដែរ លោក ថា យ៉ាវ នូវបង្ហាញឲ្យសមាជិកយើងបានដឹងពីភាពរីកចម្រើនរបស់ប្រទេសនារយះពេល៥ឆ្នាំចុងក្រោយផងដែរ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេស តម្លៃនៃសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុនសែន៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?