ព័ត៌មានជាតិ
លោក លី ធុជ អញ្ជើញបើកព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា (SkyFest) ក្រោមពាក្យស្លោក “ខ្មែរអាចហោះបាន”
ព្រះសីហនុ ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍បង្ហោះខ្លែងថ្នាក់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា (SkyFest) ក្រោមពាក្យស្លោក “ខ្មែរអាចហោះបាន” ដែលប្រារព្ធឡើងនៅបរិវេណគម្រោង Bay of Lights ក្នុងក្រុងព្រះសីហនុ និងរៀបចំឡើងដោយ ក្រុមហ៊ុនខេនូភី សែន ឌីវេឡុបម៉ិន (Canopy Sands Development) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យសំខាន់របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group)។
ព្រឹត្តិការណ៍ SkyFest នេះ មានការអញ្ជើញចូលរួមពី លោក Edward Lee នាយកគ្រប់គ្រងក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន និងអ្នកបង្ហោះខ្លែងមកពីប្រទេសចំនួន ០៩ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន សឹង្ហបូរី ម៉ាឡេស៊ី ចិន និងបារាំង។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមបង្ហោះខ្លែងមកពី ៩ ប្រទេស ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះ ក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងរៀបចំធ្វើឱ្យព្រឹត្តិការណ៍ SkyFest នេះ ក្នុងគោលបំណងលើកកម្ពស់ថែរក្សាវប្បធម៌ប្រពៃណីជាតិ និងប្រមូលផ្តុំមហាគ្រួសារខ្មែរក្រោមស្មារតីតែមួយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង និងចេះស្រឡាញ់ថែរក្សានូវអ្វីដែលខ្មែរមាន ហើយវាក៏ជានិមិត្តរូបនៃភាពធន់ ភាពច្នៃប្រឌិត និងសក្តានុពលគ្មានទីបញ្ចប់។ ប្រធានបទ “ខ្មែរអាចហោះបាន” មិនត្រឹមតែឆ្លុះបញ្ចាំងពីគុណតម្លៃនៃខ្លែងហោះខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្តីប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនកម្ពុជាផងដែរ នៅពេលដែលយើងបន្តបោះជំហានឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ព្រឹត្តិការណ៍ SkyFest នាថ្ងៃនេះ អាចកើតឡើងបាន គឺយើងមិនអាចបំភ្លេចបានឡើយអំពីការលះបង់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិ ហើយព្រឹត្តិការណ៍នេះទៀតសោត គឺជាសក្ខីភាពមួយដែលកើតឡើងក្រោមម្លប់សន្តិភាពដែលយើងទទួលបាន។
សម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាចិត្តឥតងាករេដើម្បីធ្វើឲ្យប្រទេសជាតិ និងប្រជាជនកម្ពុជារបស់សម្តេចមានការរីកចម្រើន។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក៏បានចូលរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ ក្នុងនោះបានចូលរួមលើកកម្ពស់ខេត្តព្រះសីហនុទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក តាមរយៈគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រ Bay of Lights របស់ក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន ព្រមទាំងបានដាក់ចេញនូវមហិច្ឆតាក្នុងការបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សជំទាន់ក្រោយរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាអាហារូបករណ៍ Chen Zhi ជាដើម។ ព្រឹត្តិការណ៍ SkyFest ដែលរៀបចំដោយ ក្រុមហ៊ុន ខេនូភី សែន ឌីវេឡុបម៉ិន មិនត្រឹមតែជាការប្រារព្ធពិធីនៃបេតិកភណ្ឌវប្បធម៌របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការវិនិយោគនាពេលអនាគតរបស់យើងផងដែរ ដោយបំផុសគំនិត និងអប់រំសិស្សានុសិស្សរាប់ពាន់នាក់អំពីសារៈសំខាន់នៃការដឹងគុណវប្បធម៌ ក៏ជាឱកាសដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងយូរអង្វែង៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់