ព័ត៌មានជាតិ
គ្រោះរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង១០នាក់ក្នុងរយៈពេល៤ខែ
គ្រោះរន្ទះបាញ់នៅក្នុងរយៈពេល៤ខែឆ្នាំនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសប្រមាណជាង១០នាក់ និងងាប់គោក្របីជាង១០ក្បាល។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧ ខែឧសភានេះថា ក្នុងរយៈពេល៤ខែឆ្នាំនេះ គ្រោះរន្ទះបាញ់បានកើតឡើងចំនួន១៧លើកបណ្តាល្យខូចខាតផ្ទះចំនួន១ខ្នងស្លាប់មនុស្ស៨ស្លាប់ និងរងរបួសមនុស្ស៤នាក់ និងងាប់គោក្របីចំនួន១៦ក្បាល។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៤ខែឆ្នាំ២០២២កន្លងទៅ ឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់ដោយ៤ខែឆ្នាំមុនមានករណីគ្រោះរន្ទះបាញ់ចំនួន៣២លើក បណ្តាលឱ្យខូចខាតផ្ទះចំនួន១១ខ្នង ស្លាប់មនុស្សចំនួន៩នាក់ និងរបួសចំនួន៩នាក់ ព្រមទាំងងាប់គោក្របីចំនួន២៣ក្បាល។

រយៈពេល៤ខែនេះដែរគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥៦លើក បណ្តាលឱ្យខូតខាតផ្ទះចំនួន២៩០ខ្នង ល្វែង ឆេះតូបផ្សារចំនួន២១តូប ឃ្លាំងទំនិញចំនួន២សាលារៀន១ខ្នងរោងចក្រសិប្បកម្ម៥កន្លែង អគាររដ្ឋបាលចំនួន៥កន្លែងស្លាប់ម
នុស្សចំនួន១៣នាក់និងរបួស១៩នាក់។ ចំណែកបាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល៤ខែនេះបានកើតឡើងចំនួន១០១លើកបណ្តាលឱ្យរលំផ្ទះនិងខូចខាតធ្ងន់ធ្ងរចំនួន១០១១ខ្នងរបើកដំបូលផ្ទះខូចខាតមធ្យមចំនួន៧៣២៨ខ្នងសាលារៀន៥៥ខ្នងអគាររដ្ឋបាល១៤កន្លែង តូបលក់ដូរ៤០តូបស្លាប់មនុស្ស៦នាក់និងរងរបួសចំនួន៨៧នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ