Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌដង្កោ​បន្ត​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍

បានផុស

នៅ

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ បន្ត​ចុះ​ដាក់​គោលដៅដើម្បី​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ក៏​ដូចជាបទល្មើស​ផ្សេងៗ និង​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

លោក ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​ខណ្ឌដង្កោ ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពីលោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ រូបលោក​ផ្ទាល់រួមជាមួយ​លោក ប៊ុន ណា​រុំ អភិបាល រង​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំងចម្រុះ​ជាច្រើន​នាក់រួមមាន នគរបាល​ខណ្ឌ អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ មន្ត្រី​សាលាខណ្ឌ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ បន្ត​ចុះ​ដាក់​គោលដៅដើម្បី​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ បទ​លើ្ម​ស​ផ្សេងៗ ក៏ដូចជាអនុវត្ត​រឹតបន្តឹងច្បាប់​ចរាចរ​ផ្លូវគោក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដើម្បី​ចូលរួម​ការទប់ស្កាត់​ប​ង្កា​រ រាល់​បទល្មើស​ផ្សេងៗ បង្កើន​សន្តិសុខសុវត្ថិភាព​សណ្ដាប់​ធ្នាប់ ក៏ដូច ជា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ុក ពុទ្ធា បាន​បន្ត​ឲ្យ​ដឹងថា ការដាក់​គោលដៅ​ឆែក​អាវុធជាតិផ្ទុះ​ របស់​អាជ្ញា​ធរ​ខណ្ឌដង្កោ​​ គឺធ្វើឡើង​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​​ ​​ជា​លទ្ធ​ផល​មិនមាន​អ្វី​គួរឱ្យចាប់អារម្មណ៍ និង​​​មិនមាន​រកឃើញ​បទល្មើស​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ៕

​​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម