ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សិង្ហបុរី អបអរសាទរកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងអស្ចារ្យ និងមានភាពរលូនល្អ
មន្ត្រីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ បានយ៉ាងអស្ចារ្យ និងមានភាពរលូនល្អ។

ការអបអរសាទរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឲ្យលោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោក Teo Chee Hean បានគោរពអបអរសាទរចំពោះសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ បានយ៉ាងអស្ចារ្យ យ៉ាងជោគជ័យ និងមានភាពរលូនល្អ។ លោកថា កីឡាករ-កីឡាការនី និងអ្នកមកចូលរួមទទួលបាននូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ហើយលោកក៏បានសម្ដែងនូវការអបអរសាទរជូនសម្ដេចតេជោផងដែរ ចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។

ព្រមទាំងបានដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។ លោកទេសរដ្ឋមន្ត្រី Teo Chee Hean ក៏បានគោរពជូនសម្ដេចតេជោថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យឈានឡើងមួយកម្រិតទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានបញ្ជូនកីឡាករ-កីឡាការនី មកប្រកួតស៊ីហ្គេមនៅកម្ពុជាដែលញាំឲ្យព្រឹត្តិការណ៍នេះនៅកម្ពុជា កាន់តែអធិកអធម ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលសិង្ហបុរីដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដែលកម្ពុជារៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីពេលថ្មីៗកន្លងទៅនេះ។
ពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីឲ្យឈានឡើងមួយកម្រិតទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរ ពិនិត្យមើលការជំរុញការអនុវត្តតាមកិច្ចព្រមព្រៀង និងអនុស្សរណៈដែលបានចុះហត្ថលេខាហើយ ជាពិសេសនៅលើវិស័យនៅលើវិស័យថាមពល និងវិស័យទីផ្សារកាបូន។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យមានការពិនិត្យមើលលទ្ធភាព ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ដែលអាចធ្វើទៅបាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ